ព័ត៌មានអន្ដរជាតិ
ការនាំចេញអង្ករថៃកើនឡើង ២៥ ភាគរយក្នុងឆមាសទី១ ខណៈរដ្ឋាភិបាលបង្កើនការរំពឹងទុកការនាំចេញប្រចាំឆ្នាំដល់ជាង ៨ លានតោន
ក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចេញអង្កររបស់ថៃក្នុងឆមាសទី១នៃឆ្នាំ ២០២៤ នេះ បានកើនឡើងប្រមាណ ២៥ ភាគរយ ខណៈរដ្ឋាភិបាលបានបង្កើនការរំពឹងទុកលើការនាំចេញអង្ករសរុបប្រចាំឆ្នាំ ពី ៧,៥ លានតោន ក្នុងការព្យាករកាលពីលើកមុន ដល់ប្រមាណ ៨,២ លានតោន ដោយសារតម្រូវការខ្ពស់នៅទីផ្សារនាំចូលធំៗ និងប្រាក់បាតធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ការនាំចេញអង្កររបស់ថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២របស់ពិភពលោក មានចំនួន ៥,០៨ លានតោន ក្នុងតម្លៃប្រមាណ ១១៧,៨ ប៊ីលានបាត ដោយកើនឡើង ២៥,១ ភាគរយ បើគិតពីបរិមាណ និង ៥៥,៥ ភាគរយ បើគិតពីតម្លៃ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងបានបន្តថា ការនាំចេញអង្កររបស់ថៃ ត្រូវបានជំរុញដោយតម្រូវការពីទីផ្សារសំខាន់ៗ រួមទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ក៏ដូចជាកត្តារួមផ្សំដូចជាភាពកម្សោយនៃប្រាក់បាត។ ក្រសួងគូសបញ្ជាក់ថា៖ «ប្រទេសនាំចូលអង្ករនាំចូលអង្ករក្នុងគោលបំណងបរិភោគ និងរក្សាទុកជាស្តុកសម្រាប់សន្តិសុខស្បៀង» ហើយថា ហ្វីលីពីន និងឥណ្ឌូណេស៊ីនឹងបន្តនាំចូលអង្ករ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃអតិផរណា និងគ្រោះរាំងស្ងួត។

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ក្រសួងពាណិជ្ជកម្មថៃ លោក Ronnarong Phoolpipat បានថ្លែងថា ការនាំចេញអង្ករនៅឆ្នាំនេះ ទំនងជាអាចឈានដល់ ៨,២ លានតោន សរុបជាតម្លៃ ៤,៥ ប៊ីលានដុល្លារអាមេរិក ឬប្រហែល ១៦២ ប៊ីលានបាត ដែលលើសពីការព្យាករកាលពីដើមឆ្នាំ ៧,៥ លានតោន។
យ៉ាងណាមិញ កំណើននៃការព្យាករដដែល នឹងនៅតែទាបជាងចំនួននាំចេញសរុបកាលពីឆ្នាំមុន។ ក្នុងឆ្នាំ ២០២៣ ថៃនាំចេញអង្ករប្រមាណ ៨,៧៧ លានតោន ដែលហួសគោលដៅ ៨ លានតោន។

លោក Ronnarong បានឱ្យដឹងផងដែរ ទិន្នផលស្រូវសម្រាប់ឆ្នាំ ២០២៤ រំពឹងថានឹងកើនឡើងប្រមាណ ៥,៧៥ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈក្រសួងពាណិជ្ជកម្មរំពឹងថា ទិន្នផលស្រូវនឹងកើនខ្ពស់នៅត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយសារការថយចុះនៃឥទ្ធិពលនៃបាតុភូតអាកាសធាតុ អែល នីណូ។
ទោះជាយ៉ាងណាក៏ដោយ លោក Ronnarong បានគូសបញ្ជាក់ថា កត្តាហានិភ័យជាច្រើននៅតែកើតមានលើការនាំចេញអង្កររបស់ថៃសម្រាប់ឆមាសទី២នៃឆ្នាំនេះ ជាពិសេសពាក់ព័ន្ធនឹងលទ្ធភាពដែលឥណ្ឌានឹងបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញអង្កររបស់ខ្លួន ក៏ដូចជាការបង្កើនផលិតកម្មអង្ករនៅវៀតណាម ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងកម្ពុជាជាដើម ដែលកត្តាទាំងនេះ អាចបង្កើនការផ្គត់ផ្គង់សកលដែលនាំឱ្យមានតម្លៃអង្ករនាំចេញចុះទាបមកវិញ។ ហានិភ័យផ្សេងទៀត រួមមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអត្រាតម្លៃដឹកជញ្ជូនទំនិញដែលកំពុងបន្តជាដើម។

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?