ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៧១C បញ្ចប់ការសាងសង់ ១០០% ធ្វើពិធីប្រគល់ទទួលជាផ្លូវការ
ផ្លូវជាតិលេខ ៧១C បានសម្រេចការសាងសង់បញ្ចប់ ១០០% ក្រោយបើកការដ្ឋានសាងសង់ជាង ៣ ឆ្នាំ និងបានធ្វើពិធីប្រគល់ទទួល ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កាលពីម្សិលមិញនេះ មន្រ្តីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក បុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧១C។
ការចុះពិនិត្យនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន (WACC) និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម និងត្បូងឃ្មុំ។




ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២ គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) គឺជាខ្សែផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងមានសភាពធន់រឹងមាំ និងជាខ្សែផ្លូវដែលមានចរាចរណ៍មមាញឹកនិងការតភ្ជាប់ដ៏សំខាន់។
ផ្លូវជាតិដ៏សំខាន់នេះជាប្រភេទ AC/DBST ដែលបានចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់ ៤២ ខែ និងរយៈពេលថែទាំ (ក្នុងកិច្ចសន្យា) ២៤ខែ៕
បន្តចុចអាន៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ ៤ រូបទទួលខុសត្រូវតាមដានគុណភាពការដ្ឋានផ្លូវជាតិ ៤ ខ្សែ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


