ព័ត៌មានអន្ដរជាតិ
វៀតណាមព្យាយាមជំរុញការនាំចូលធ្យូងថ្មពីឡាវ ចំពេលមានឧបសគ្គពាណិជ្ជកម្មលើវិស័យនេះ
រដ្ឋាភិបាលវៀតណាមកំពុងស្វែងរកដំណោះស្រាយយ៉ាងសកម្ម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មធ្យូងថ្មជាមួយប្រទេសឡាវ ដោយផ្ដោតលើបញ្ហាពាណិជ្ជកម្មធ្យូងថ្មផ្សេងៗ ដែលប្រទេសទាំង២ប្រឈមមុខនាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែតឡាវ Laotian Times កាលពីថ្ងៃពុធ។

កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានធ្វើជាប្រធានសន្និសីទដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះ ដោយលោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សាជីវកម្ម និងក្រុមហ៊ុនប្រើប្រាស់ធ្យូងថ្ម ដើម្បីចូលរួមជាមួយដៃគូ និងស្នើដំណោះស្រាយដើម្បីជំនះឧបសគ្គដែលមានស្រាប់។
បើតាម Laotian Times កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរវាងឡាវ និងវៀតណាមក្នុងវិស័យធ្យូងថ្ម បានចាប់ផ្តើមជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលចុះហត្ថលេខានៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំមុន។ MoU នោះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការជីកយក កែច្នៃ និងនាំចេញធ្យូងថ្ម។
ក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ វៀតណាមបាននាំចូលធ្យូងថ្មពីឡាវចំនួន ១,១៧១ លានតោន ក្នុងតម្លៃប្រមាណ ៧៥,៨ លាន ដុល្លារ។ យ៉ាងណាមិញ ចំនួននេះ តិចតួចខ្លាំងបើធៀបនឹងគោលដៅប្រកបដោយមហិច្ឆតារបស់ MoU ដែលកំណត់ការនាំចូលធ្យូងថ្មចំនួន ២០ លានតោនជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញពីបញ្ហាប្រឈមដ៏ធំលើពាណិជ្ជកម្មដដែល។

កាលពីឆ្នាំមុន វៀតណាមបាននាំចូលធ្យូងថ្មសរុបប្រមាណ ២,២៣៩ លានតោនពីប្រទេសឡាវ ក្នុងតម្លៃ ១៥៩,៤ លានដុល្លារ។ ទោះយ៉ាងណាក៏ដោយ ឧបសគ្គសំខាន់ៗជាច្រើនរារាំងការវិវត្តបន្ថែមទៀត ដោយរាប់បញ្ចូលទាំងថ្លៃដឹកជញ្ជូនខ្ពស់ដោយសារបណ្ដាញដឹកជញ្ជូនដ៏ពិបាកជាង ៣០០ គីឡូម៉ែត្រ កង្វះយន្តការទិញរយៈពេលវែង និងសមត្ថភាពអនុម័តរបស់គយមានកម្រិតជាដើម។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាលវៀតណាមបានស្នើរវិធានការមួយចំនួន រួមទាំងការស្នើឱ្យអ្នកផលិតធ្យូងថ្មឡាវកាត់បន្ថយការចំណាយដើម្បីបង្កើនការប្រកួតប្រជែង និងវិនិយោគលើការកែលម្អផ្លូវថ្នល់ដើម្បីកែលម្អការដឹកជញ្ជូន។ បន្ថែមពីលើនេះ វៀតណាមបានស្នើឱ្យឡាវពិចារណាលើកលែងអត្រាពន្ធ ១០ ភាគរយ លើការនាំចេញធ្យូងថ្មទៅកាន់ប្រទេសវៀតណាម។
ក្នុងរយៈពេលវែង វៀតណាមមានបំណងវិនិយោគលើការរុករក និងទាញយកធ្យូងថ្មនៅប្រទេសឡាវ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់បណ្ដាញខ្សែដឹកជញ្ជូនធ្យូងថ្មជាដើម។
គួរគូសបញ្ជាក់ថា វៀតណាមបានបង្កើនការនាំចូលធ្យូងថ្មរបស់ខ្លួន ដោយវាគឺជាប្រភពថាមពលដ៏ធំសម្រាប់ប្រទេសនេះ ដោយសារតែកង្វះអគ្គិសនីផ្គត់ផ្គង់ ដែលកាន់តែធ្ងន់ធ្ងរដោយសារតែរលកកម្ដៅ ជាពិសេសនៅរដូវប្រាំង៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?