Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​​​​នឹង​ប្រើ​ប្រព័ន្ធ​​អន្តោប្រវេសន៍​ដោយ​មិន​ប្រើ​លិខិតឆ្លងដែននៅ​ព្រលាន​ Changi ​​

បានផុស

នៅ

អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) របស់​សិង្ហបុរី​ បាន​ឱ្យ​ដឹង​កាលពីថ្ងៃពុធ ទី ៣១ ខែកក្កដា ថា ​អាជ្ញាធរ​នឹង​​បើក​​សាក​ល្បង​ការ​ប្រកាស​អន្តោប្រវេសន៍​ដោយ​មិន​​ប្រើលិខិត​ឆ្លង​ដែនសម្រាប់​ប្រជាជន​ក្នុង​​ស្រុក និង​ជន​បរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ​ព្រលាន​យន្ត​ ​​Changi ចាប់​ពីថ្ងៃ​ ៥ សីហា​តទៅ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ CNA ​ប្រជាជនសិង្ហបុរីដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រលាន​ Changi នឹងអាចធ្វើដំណើរតាមគន្លងស្វ័យប្រវត្តិដែល​បាន​កំណត់​នៅ​ស្ថានីយ​អ្នក​ដំណើរ​ទី​៣​ ដោយមិន​ចាំ​បាច់​បង្ហាញ​លិខិត​ឆ្លង​ដែន និង​គ្រាន់តែប្រើ​ប្រាស់​ប្រព័ន្ធ​ផ្ទៀង​ផ្ទាត់​មុខ​។

​ICA និយាយ​ថា​ ការ​សាក​ល្បង​នេះ​ គឺជាផ្នែកមួយនៃការសាកល្បង​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍​ដោយ​មិន​ចាំ​បាច់​ប្រើ​លិខិតឆ្លងដែនថ្មី ដែលនឹង​ដាក់ឱ្យដំណើរការជាបណ្តើរៗសម្រាប់​អ្នក​ដំណើរ​ទាំង​អស់​ នៅគ្រប់ស្ថានីយអ្នក​ដំណើរ ​​​ក្នុង​ព្រលាន​ Changi ​​នៅ​​​ខែកញ្ញា និងនៅច្រក​ផ្លូវ​សមុទ្រ​ Marina Bay Cruise Center ​នៅ​ខែធ្នូ។ ប្រព័ន្ធ​ត្រួត​ពិនិត្យថ្មី​ ​អាច​កាត់​បន្ថយ​ការ​ចំណាយ​ពេល​របស់​អ្នក​ដំណើរ​​ ក្នុង​ដំណើរ​ការ​ប្រកាស​អន្តោប្រវេសន៍​រហូត​ដល់​ ៤០ ភាគរយ​។

បើ​តាម​អាជ្ញាធរ​ដដែល​ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃផែនការរបស់ ICA ក្នុង​បំពាក់​ប្រព័ន្ធ​ឌីជីថលសម្រាប់​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​ ​ដើម្បី​សម្រួល​ផ្លូវ​អ្នកដំណើរម្នាក់ៗ និងពង្រឹងសន្តិសុខព្រំដែន។​​

ជាមួយ​គ្នា​នេះ​ ​​ក្នុង​ផែនការ​ដដែល​ដូច​គ្នា​ ICA បានបន្ថែមថា ប្រព័ន្ធ​ត្រួត​ពិនិត្យ​ឃ្យូអរកូដ​ (QR code) នៅច្រកត្រួតពិនិត្យដី​គោក​​រវាង​​សិង្ហបុរី​ និង​ម៉ាឡេស៊ី ក៏នឹង​ដាក់​ឱ្យ​អ្នក​ដំណើរ​តាម​ម៉ូតូ​ ប្រើ​ប្រាស់សម្រាប់​ការ​ប្រកាស​អន្តោប្រវេសន៍​ចាប់​ពី​ពាក់​កណ្ដាល​ខែ​សីហា​នេះ​តទៅ​។ ប្រព័ន្ធនេះ ត្រូវបានដាក់​ចេញ​ឱ្យ​ប្រើ​ប្រាស់​សម្រាប់រថយន្តធម្មតា​ ​កាល​ពីថ្ងៃទី ១៩ ខែមីនា ​មុនពេល​បន្ថែម​ទៅ​ដល់អ្នកបើកបររថយន្តក្រុង នៅថ្ងៃទី ១៥​ ខែមេសា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម