Connect with us

សេដ្ឋកិច្ច

កម្ពុជារំពឹងថាការបង្កើនជើងហោះហើររបស់​Cathay Pacific ​នៅចុងខែតុលានឹងទាក់ទាញទេសចរអន្តរជាតិកាន់តែច្រើន

បានផុស

នៅ

អ្នកតំណាងវិស័យទេចរណ៍រំពឹងថា ការបង្កើនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ​ពីរាជនីភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហុងកុងប្រចាំថ្ងៃចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ខាង​មុខនឹងរួមចំណែកឱ្យកាន់តែប្រសើរឡើងនៃការមកដល់ភ្ញៀវទេចរអន្តរជាតិមកកាន់ប្រទេសកម្ពុជា។

កាលពីថ្ងៃទី៣១ ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអាកាសយានដ្ឋានកម្ពុជា ដើម្បីបង្កើនការតភ្ជាប់រវាងកម្ពុជា និងហុងកុងនេះ។ នាយកប្រតិបត្តិលោក Ronald Lam នៃក្រុមហ៊ុន​ Cathay Pacificបានមានប្រសាសន៍ថា៖ “ដោយសារតែសម្ទុះសេដ្ឋកិច្ចកម្ពុជាកំពុងកើនឡើងជាលំដាប់ យើងពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការបង្កើនជើងហោះហើររបស់យើងរវាងទីក្រុងភ្នំពេញ និងទីក្រុងហុងកុង។ ការបង្កើនជើងហោះហើរនេះនឹងផ្តល់ជម្រើសច្រើន និងភាពងាយស្រួលទៅកាន់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហុងកុង ឬក៏ការភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសចិនដីគោក ប្រទេសនៅតំបន់អាស៊ីខាងជើង អឺរ៉ុប និងទ្វីបអាមេរិក”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានថ្លែង​ប្រាប់​កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ នេះថា ការបង្កើនជើងហោះហើរ​នេះជា​សញ្ញា​ល្អ ដោយសារហុងកុងជាតំបន់ស្នូលអន្តរជាតិ ដែលជាច្រកចេញចូលភ្ញៀវចិន និងអន្តរជាតិ​ជា​ច្រើន​​ផ្សេង​ទៀត​ ហើយបើការហោះហើរមានលំនឹង វានឹងជួយកែប្រែស្ថានភាពដែលកម្ពុជាកំពុងជួបប្រទះ។

លោកបានថ្លែងថា៖«ការបង្កើនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គឺជួយបង្កើនលំនឹងនៃការហោះហើរដោយសារតែទីក្រុងហុងកុងគឺជាច្រកទ្វារទេចរណ៍អន្តរជាតិ ជាពិសេសច្រកចេញចូលភ្ញៀវទេសចរចិន»។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានជើងហោះ​ហើរអន្តរ​ជាតិ​សរុប ១២ ៣៨៦ ជើង ដែលមានមនុស្សចំនួន ១,១៥ លាននាក់ (១ ១៥១ ៨៩០) កើនឡើង ២៦ ភាគរយ ​ក្នុង​នោះ​​អាកាសយានដ្ឋាន​អន្តរ​ជាតិភ្នំពេញ ៨៩៦០ ជើង អាកាសយានដ្ឋានសៀមរាបអង្គរ ៣ ២១៤ ជើង និងអា​កាស​យាន​ដ្ឋានអន្តរជាតិព្រះសីហនុ ២១២ ជើង។

កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាន​​​នាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹង​រយៈពេល​ដូច​គ្នានៅឆ្នាំ​២០២៣។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន​៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម១៦ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម