សេដ្ឋកិច្ច
ទោះបីពិការភាព តែបុរសម្នាក់នេះ តស៊ូរកស៊ីចិញ្ចឹមកូន ដោយពុំចាំបាច់ដើរសុំទានគេ
លោក រាយ រន ហៅពូវិន អាយុ៣២ឆ្នាំ រស់នៅភូមិបន្ទាយឈើ ឃុំទឹកវិល ស្រុកសៀមរាប ខេត្តសៀមរាប ទោះបីកើតមកមានពិការភាពតាំងពីកំណើត តែអ្វីដែលគួរឱ្យសរសើរនោះ លោកជាមនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាម និងតស៊ូក្នុងការរកស៊ីប្រចាំថ្ងៃ ដើម្បីចិញ្ចឹមកូន ដោយពុំចាំបាច់ដើរសុំទានគេ។

លោក រាយ រន ជនពិការលក់ស្មុកកាហ្វេ និងសម្ភារៈធ្វើពីឬស្សី នៅខេត្តសៀមរាប បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកជាមនុស្សម្នាក់ដែលមានពិការភាពតាំងពីកំណើត ពោលគឺ លោកស្វិតជើងទាំងពីរតាំងពីកំណើតមកម្ល៉េះ។
លោក បន្តថា សម្រាប់់ពេលបច្ចុប្បន្ននេះ លោកមានមុខរបរតូចមួយ សម្រាប់រកប្រាក់ចិញ្ចឹមគ្រួសារ ដោយទិញស្មុកកាហ្វេ និងស្មុកបាយដំណើម និងសម្ភារៈដែលធ្វើពីឬស្សី ដាក់លក់តាមរទេះ និងការលក់តាមអនឡាញ ដើម្បីបានប្រាក់បន្តិចបន្តួច ទុកគ្រាន់ចំណាយទៅលើការសិក្សារបស់កូនៗ និងការចំណាយក្នុងគ្រួសារទាំងមូល។

លោក រាយ រន ហៅពូវិន បានប្រាប់ឱ្យដឹងទៀតថា ទាក់ទងនឹងស្មុកកាហ្វេ និងស្មុកបាយដំណើម និងសម្ភារៈធ្វើពីឬស្សីទាំងនេះ លោកមិនបានធ្វើដោយខ្លួនឯងនោះទេ គឺលោកបានទិញពីប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជាមួយគ្នា ដើម្បីយកមកលក់បន្ត គ្រាន់បានចំណេញក្បាលកាក់បន្ដិចបន្ដួច ជាក់ស្ដែងក្នុងស្មុកកាហ្វេ១ លោកអាចលក់ចំណេញបានត្រឹម ២០០រៀល ប៉ុណ្ណោះ តែក៏អាស្រ័យទៅលើការកម្ម៉ងទិញពីអតិថិន ពិសេសគឺម្ចាស់ហាងកាហ្វេ ផងដែរ។

ទោះបីមុខរបរនេះ មិនសូវកាក់កប តែពូវិន តស៊ូមិនចុះចាញ់នឹងឧបសគ្គនោះឡើយ នេះក៏ដោយសារតែគាត់ត្រូវមានបន្ទុកដោយចិញ្ចឹមកូនប្រុសស្រី ចំនួន ៤នាក់ ភាគច្រើនត្រូវចំណាយទៅលើរបរអាហារ និងការសិក្សាប្រចាំថ្ងៃ ជាដើម។

ពូវិន បានបន្ថែមទៀតថា មុខរបរលក់ស្មុកកាហ្វេ និងស្មុកបាយដំណើមនេះ សម្រាប់ពេលបច្ចុប្បន្ន ហាក់មិនសូវសម្បូរអ្នកទិញប៉ុន្មាននោះឡើយ ក្រៅពីហាងកាហ្វេនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ តែងតែជួយកម្ម៉ងទិញជាច្រើន ដែលអាចធ្វើឱ្យលោកអាចរកប្រាក់ចំណូលបានជាង ៤០ម៉ឺនរៀល ជារៀងរាល់ខែ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូន ដោយពុំចាំបាច់លើកដៃសុំទានគេ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ