Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនសិង្ហបុរី សិក្សាឱកាសវិនិយោគលើថាមពលស្អាតផលិតផលចេញពីស្វាយចន្ទីនៅកម្ពុជា

បានផុស

នៅ

ប្រធានក្រុមហ៊ុន Midori Climate Partner Pte ឯកទេសផលិតកាកសំណល់ស្វាយចន្ទី ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កាល​ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ បានជួបសមាគមស្វាយចន្ទីកម្ពុជា ដើម្បីសិក្សាឱកាស​វិនិ​យោគ​លើថាមពលស្អាត បានមកពីផលិតផលចន្ទី ឆ្ពោះទៅកាន់​ស្វាយចន្ទីសំណល់សូន្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីឆៅមាន ៣ ដំណាក់កាល​ទី១ យើងត្រូវការរោង​ចក្រ​កែច្នៃ ក្នុងនោះ ១ តោនគ្រាប់ចន្ទីឆៅ ទទួលបានសំបក ៧៥០ គីឡូ​ក្រាម។ ទី២ យើងត្រូវ យកសំបក ទៅគាបយកប្រេង ដោយ ៣ គីឡូក្រាមសំបក ទទួលបានប្រេងមួយគីឡូ។

ទី៣ កាកសំណល់ចុងក្រោយដែលសល់ពីគាប យកទៅឱ្យរោងចក្រទី៣ ដែលអាចកែច្នៃទៅ​ជា​កាកសំណល់សរីរាង្គ ផលិតជាជី និងធ្យូងឧស្សាហកម្ម។

លោក អួន ស៊ីឡុត បានបន្តថា ក្រុមហ៊ុនសិង្ហបុរីនេះ ជាក្រុមហ៊ុនទី៣ ដែលប្រធានក្រុមហ៊ុន​បាន​លើកសំណើរថា ប្រសិនបើកម្ពុជាអាចផ្គត់ផ្គង់សំបកចុងក្រោយ ១ ម៉ឺនតោន ក្រុមហ៊ុននឹងបើក​រោង​ចក្រផលិត ដើម្បីទ្រទ្រង់អព្យាក្រឹត្យកាបោន ហើយយកសំណល់​ទាំងអស់ពីស្វាយចន្ទី ដើម្បី​យក​មកធ្វើធ្យូងឧសហកម្ម។

លោក អួន ស៊ីឡុត បញ្ជាក់ថា លទ្ធផលផ្គត់ផ្គង់សំបកចុងក្រោយ នៅកម្ពុជានៅមានកម្រិត ដោយសារបច្ចុប្បន្ន មានតែក្រុមហ៊ុន Santana Agro Products តែមួយ ដែលបានចាប់ផ្ដើម​គាបប្រេងនៅឆ្នាំនេះ ហើយមិនដឹងថា សមត្ថភាពទទួលបានប៉ុណ្ណា ប៉ុន្តែលោក សង្ឃឹមថា ២ ឬ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនជប៉ុន MIRATH Agri Tech អាចកែច្នៃបាន នោះនឹងនៅសល់សំបក​ហើយ​បន្ត​រុញទៅរោងចក្ររោងចក្រកែច្នៃចុងក្រោយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម