សេដ្ឋកិច្ច
ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ
តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) មាន ១៣ ខេត្ត ក្នុងនោះ ខេត្តទាំង ៤ របស់កម្ពុជា មានខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មានគម្រោងវិនិយោគចំនួន ១០៥ គម្រោង គិតជាទឹកប្រាក់ប្រមាណ ៣,៧៤៥ ពាន់លានដុល្លារ ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋជាង ១៦ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងវិនិយោគលើវិស័យកសិកម្មចំនួន ៨០ គម្រោង ដែលមានទឹកប្រាក់ ២,៧៤០ ពាន់លានដុល្លារ; ឧស្សាហកម្មមាន ៥ គម្រោង; ហេដ្ឋរចនាសម្ព័ន្ធមាន ១៩ គម្រោង; និងទេសចរណ៍ ១ គម្រោង។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បណ្ដាប្រទេសជាច្រើនបានបោះទុនវិនិយោគនៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV របស់កម្ពុជា ក្នុងនោះប្រទេសវៀតណាម ៣២,៣៨ ភាគរយ; ចិន ២១,៩០ ភាគរយ; សិង្ហបុរីជិត ៤ ភាគរយ; អង់គ្លេស ៣,៨១ ភាគរយ; រួមនឹងកម្ពុជាខ្លួនឯង ២៦ ភាគរយ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា៖ «បរទេសទាំងអស់វិនិយោគនៅទីនេះ ដែលមានក្រុមហ៊ុនអាមេរិក អង់គ្លេស និងអូស្ត្រាលី បើវាស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា គ្មានក្រុមហ៊ុនណាមកបាតុកម្មទេ»។
សូមជំរាបថា គម្រោងទាំង ១០៥ បែងចែក្នុងខេត្តទាំង ៤ រួមមាន ខេត្តក្រចេះ មាន ៤២ គម្រោង ខេត្តស្ទឹងត្រែង ១៦ គម្រោង ខេត្តរតនគិរី ២៨ គម្រោង ខេត្តមណ្ឌលគិរី ១៩ គម្រោង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា