Connect with us

សេដ្ឋកិច្ច

បន្លែសហគមន៍កសិកម្មទំនើប អាចប្រមូលផលលើកដំបូងឆាប់ៗនេះ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បន្លែបន្លែ​ក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» នឹងអាចប្រមូលផលបាននៅចុងខែសីហានេះ ហើយ​បញ្ជូនមកលក់នៅរាជធានីភ្នំពេញប្រមាណ ៣ តោន ជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ថ្លែងថា៖ «សប្តាហ៍ក្រោយ កូនបន្លែទាំងនេះនឹង​អាចផ្ទេរយក​ទៅដាំនៅ​តាមរោងផ្ទះ​សំណាញ់ធំៗទាំង​១៥០ខ្នងបានហើយ។ ១ថ្ងៃដាំ៤មុខ ១មុខ១រោង ពេលប្រមូល​ផល​ដំបូងនៅចុងខែនេះ សហគមន៍នឹងអាចកាត់បន្លែលក់ក្នុងវិសាល​ភាពប្រហែល​៣តោន ជារៀងរាល់ថ្ងៃ។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា នេះជាការចាប់ផ្តើមដំបូង ហើយការងារ​ត្រូវធ្វើដំណើរវែងឆ្ងាយ​ជាមួយបងប្អូនកសិករ តែក៏ត្រូវធានាឱ្យបានថា​ការចាប់ផ្តើមដំបូង​នេះជោគជ័យផងដែរ ដើម្បីជាគ្រឹះ​ដល់ផែនការពង្រីកនាពេលអនាគត។

លោក ឃឹម ហ្វីណង់ បានប្រាប់ថា បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ មាន៤ប្រភេទ​ផ្សេងគ្នា ដែលផលិត​ក្រោម​ឆ័ត្រ «សហគមន៍​កសិកម្មទំនើប» នឹងត្រូវដាក់លក់ចែកចាយ ផ្ទាល់នៅរាជ​ធានីភ្នំពេញ​​ជារៀង​រាល់ថ្ងៃ​ក្នុងម្លៃ ២ ៥០០ រៀលក្នុង​មួយគីឡូក្រាម។

ក្រុមហ៊ុន Kerry Worldbridge Logistics សហការជាមួយសហគមន៍ ក្នុងការដឹកជញ្ជូន​មកដល់​រាជ​ធានីភ្នំពេញ ហើយសម្រាប់អ្នកចង់ទិញអាចប្រាប់ទីតាំងនោះក្រុមហ៊ុននឹងដឹកដល់ទីតាំង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា៧ ម៉ោង មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម