សេដ្ឋកិច្ច
ធនាគារជាតិកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារទាំងអស់ទទួលយកប្រាក់ដុល្លារចាស់ ដោយមិនកាត់ទឹក
ធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការបន្ទាន់ដោយបានណែនាំដល់គ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងប្រទេស ត្រូវឱ្យទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទាររកកម្រៃសេវាពីអតិថិជនរបស់ខ្លួនឡើយ។
សេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២៤ បានណែនាំថា គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តម្រូវឱ្យទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទាររកកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសប្រាក់នោះជាក្រដាសប្រាក់ក្លែងក្លាយ ឬ បាត់បង់អត្តសញ្ញាណ ដែលមិនអាចទទួលស្គាល់បាន។ ធនាគារជាតិ ក៏តម្រូវឱ្យដកហូតនូវរាល់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយទាំងអស់ ដោយពុំមាន សំណង និងបញ្ជូនមកធនាគារជាតិនៃកម្ពុជា។

វិធានការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកនេះ ដោយយោងតាមអនុសាសន៍របស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសដែលទូទាត់ជាប្រាក់ដុល្លារអាមេរិក។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនមែនជាអាជ្ញាធរបោះពុម្ព និងដាក់ឱ្យចរាចរនូវក្រដាសប្រាក់ដុល្លារអាមេរិកនោះឡើយហើយក៏មិនមានសិទ្ធិក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដើម្បីជំនួស ដោយក្រដាសប្រាក់ថ្មី ដូចក្រដាសប្រាក់រៀលនោះទេ។
ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកទាំងនោះ តាមរយៈធនាគារដៃគូដែលមានសិទ្ធិផ្ទាល់ ឬ ដោយប្រយោលជាមួយធនាគារកណ្ដាលអាមេរិក និងជាគ្រឹះស្ថានដែលជាអ្នកកំណត់លក្ខណៈវិនិច្ឆ័យលើក្រដាសប្រាក់ដែលទទួលបាន។ ចំពោះការដឹក ជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកថ្មីចូលមកកម្ពុជាវិញ ក៏ត្រូវមានការបង់សេវាដឹកជញ្ជូន ធានារ៉ាប់រង និងកម្រៃជើងសារផ្សេងៗ ដែលជាបន្ទុករបស់ធនាគារជាតិនៃកម្ពុជាទោះបីមិនមែនជាកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ក៏ដោយ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ ធនាគារជាតិ នៃកម្ពុជា ក៏សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរ ដែលជារូបិយវត្ថុជាតិឱ្យបានកាន់តែច្រើនឡើង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយភាពធន់។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបាគងដែលជាប្រព័ន្ធ អាចធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថាន ជាសមាជិក ពិសេសធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងអភិវឌ្ឍនូវកម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីជាយន្តការសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនានៅ ប្រទេសកម្ពុជាយើងផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?