ព័ត៌មានជាតិ
មន្រ្តីជលផលជំរុញឱ្យតួអង្គក្នុងវិស័យនេះពង្រឹងសុវត្ថិភាពម្ហូបអាហារដើម្បីទទួលបានសិទ្ធិនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសអឺរ៉ុប
រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ កម្ម (UNIDO) អំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល ដោយអនុវត្តតាតម្រូវការសុវត្ថិភាពម្ហូបអាហារដើម្បីទទួលបានទទួលបានការទទួលស្គាល់សម្រាប់ការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប។

ការធានាបានសុចរិតភាព និងសុវត្ថិភាពផល ផលិតផលជលផលគឺជាអាទិភាពចម្បងរបស់រដ្ឋបាលជលផល។ ក្រោមជំនួយ បច្ចេកទេសពីអង្គការ UNIDO រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងសុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានរបស់សហភាពអឺរ៉ុប (EU) ដើម្បី ការពារសុខភាពសាធារណៈ និងសម្រួលពាណិជ្ជកម្ម។
ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបានជាអគ្គនាយករដ្ឋបាលជលផលបានមានប្រសាសន៍នោក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល»កាលពីពេលថ្មីៗនេះថា រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់ (MOU) ឬ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ជាមួយបណ្តាប្រទេសទាំងនេះដើម្បីបើកទីផ្សារឱ្យផលិតផលជលផលកម្ពុជាឲ្យកាន់តែទូលំទូលាយ។ កិច្ចការនេះទាមទារឱ្យអាជ្ញាធរមានសមត្ថភាពផ្នែកជលផល (FCA) ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ធានាថាផលិតផលជលផលផ្គត់ផ្គង់ពីកម្ពុជាមានអនាម័យ និងសុវត្ថិភាពគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសអ្នកទិញ។

លោកបានថ្លែងបញ្ជាក់ថា៖«ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុក ការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជាអាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា ចិន អូស្រ្តាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត»។
លោក ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA) បានកំពុងត្រៀមលក្ខណៈសម្រាប់ការចុះវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់សហភាពអឺរ៉ុបដោយរដ្ឋបាលជលផលបានដាក់លិខិតស្នើសុំផ្លូវការ និងឯកសារតម្រូវផ្នែកបច្ចេកទេសរួចរាល់ហើយផងដែរ»។

លោក ពុំ សុថា អំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល ដោយអនុវត្តតាតម្រូវការសុវត្ថិភាពម្ហូបអាហារ ដោយដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីទទួលបានលេខសម្គាល់អនុម័តសម្រាប់នាំចេញ។
លោកបានថ្លែងថា៖« «នីតិវិធីមានលក្ខណៈស្មុកស្មាញ ប៉ុន្តែមានតម្លៃ បើកម្ពុជាទទួលបានជោគជ័យក្រោយការធ្វើសវនកម្មវាយតម្លៃផ្ទៀងផ្ទាត់ពី DG-SANTE កម្ពុជាមានលទ្ធភាពច្រើនដើម្បីចរចារបើកទីផ្សារជាមួយប្រទេសផ្សេងៗទៀត។ ការទទួលស្គាល់របស់សហភាពអឺរ៉ុប គឺជាជំហរប្រកបដោយមោទនភាពមួយរបស់កម្ពុជា ក្នុងការរកទីផ្សារក្រៅស្រុក និងទាក់ទាញការវិនិយោគបន្ថែមសម្រាប់អនុវិស័យជលផលក្រោយប្រមូលផល»។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយកាលពីខែកក្កដា ឆ្នាំ ២០២៤នេះ បង្ហាញថា ផលិតផលជលផលធម្មជាតិរបស់កម្ពុជាជាង១០ប្រភេទត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន កំពឹសទឹកសាប អន្ទង់ទឹកសាប បង្កកងកណ្ដូប ត្រីប្រាធំ ត្រីប្រាខ្ចៅ ខ្យងទឹកសាបពីរប្រភេទ បង្គាខ្លឹង បង្គាស និងបង្គាប៉ារ៉ា។
នៅឆ្នាំ ២០២៣ កម្ពុជានាំចេញផលិតផលជលផល សម្រេចបាន ៣ ៦១០ តោន ទៅកាន់ប្រទេសជិតខាង មានកើនឡើងជាង ៤៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ក្នុងនោះផលិតផលស្រស់សម្រេចបាន ៣ ៤២៤ តោន និងផលិតផលកែច្នៃចំនួន ១៨៦ តោន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់