Connect with us

ព័ត៌មានអន្ដរជាតិ

សហភាព​អឺរ៉ុប​ បង្កើន​​ការ​ប្រុង​ប្រយ័ត្ន​​លើ​គុណភាព​ផលិតផលកសិកម្ម​នាំចូល​ពី​វៀតណាម​

បានផុស

នៅ

អនុប្រធានអាជ្ញាធរជូនដំណឹងអំពីអនាម័យ និងភូតគាមវៀតណាម លោក Ngô Xuân Nam បាន​ឱ្យដឹង​ថា​ សហភាព​អឺរ៉ុប (EU) ​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​ដាក់​ផលិតផលកសិកម្មជាច្រើនរបស់វៀតណាម​ឱ្យស្ថិតក្រោមការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារដ៏តឹងរ៉ឹង​របស់​ប្លុកចាប់តាំងពីដើមឆ្នាំនេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតិរបស់​អាជ្ញាធរ​ បាន​បង្ហាញថា វៀតណាមបានទទួលការព្រមានចំនួន ៥៧ ករណី​ ពីសហភាពអឺរ៉ុបក្នុងឆមាសទី១នៃឆ្នាំនេះ ដែល​ស្មើ​នឹង​កំណើន​ជាង ៨០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Nam បាននិយាយពី​បញ្ហា​នេះ​ក្នុងសន្និសីទស្តីពីការពង្រឹងការប្តេជ្ញាចិត្តទាក់ទងនឹង SPS ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Việt Nam (EVFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីថ្ងៃសុក្រ ដោយ​បាន​​កត់​សម្គាល់​ផង​ដែរ​ថា កំណើន​នៃ​ការ​ព្រមាន​ពី​សហភាព​អឺរ៉ុប​​ បង្ក​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​កាន់​តែ​ខ្ពស់​នៅ​គយ​​លើ​ផលិតផល​កសិកម្មវៀតណាម​។

បើ​តាម​មន្រ្តី​ដដែល​ បច្ចុប្បន្ន​ផ្លែ​ស្រកានាគ ម្ទេស និង​​ពោតបារាំង​ កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​ប្លុក​។ លោក​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​និន្នាការនៃការកើនឡើងអធិការកិច្ចអាចនឹងបន្ត ប្រសិនបើយើងមិនអនុវត្តដំណោះស្រាយសមស្របទេ​នោះ​»។

គួរ​គូស​បញ្ជាក់​ថា​ កន្លង​មក​មាន​ការ​ព្រួយ​បារម្ភ​ពី​ផលិតផល​កសិកម្ម​របស់​វៀតណាម​ ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​ ឬ​សារធាតុ​គីមី​ផ្សេង​ៗ​ ដែល​ប្រជាកសិករ​ប្រើ​ដើម្បី​ថែទាំ​ដំណាំ​របស់​ខ្លួន។ ការណ៍​បង្ក​ឱ្យ​មាន​ការ​ព្រមាន​ពី​អាជ្ញាធរ​ក្នុង​ស្រុក​ ឱ្យ​ក្រុម​ហ៊ុន​អ្នក​នាំ​ចេញ​​​ត្រួត​ពិនិត្យ​គុណភាព​ផលិត​ផល​របស់​ខ្លួន​ ជៀសវាស​ការ​ស៊ើបអង្កេត​ ឬ​ការ​គ្រប់​គ្រង​កាន់​តែ​តឹង​រ៉ឹង​ពីបណ្ដា​​ប្រទេស​នាំ​ចូល។

លោក Nam បានបន្ថែមថា ប្រទេស និងដែនដីជុំវិញពិភពលោក​ បានបង្កើនការគ្រប់គ្រងរបស់ពួកគេលើអនាម័យ និងសុវត្ថិភាពចំណីអាហារ។ ជាមួយ​គ្នា​នោះ​ អ្នកប្រើប្រាស់ក៏កំពុង​បង្កើន​តម្រូវការសម្រាប់ផលិតផលដែលមានសុវត្ថិភាព និង​អាច​តាម​ដាន​ប្រភព​ដើម​បាន​ ​ ផលិតផលដែល​ប្រភពផ្គត់​ផ្គង់​មាន​ការ​ទទួលខុសត្រូវលើ​លក្ខខណ្ឌ​ទាំង​សង្គម​ និង​បរិស្ថាន​​​ ផលិតផលសរីរាង្គ ផលិតផលដែល​កាត់បន្ថយការបំភាយឧស្ម័ន ផលិតផលផ្អែកលើតម្លៃ និងផលិតផលបៃតង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ១៣ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ១៦ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍២៣ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម