Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​គ្រោង​​​​បង្កើត​ភាព​ស្រប​ច្បាប់​សម្រាប់​កាស៊ីណូ​​ដើម្បី​ជំរុញវិស័យ​ទេសចរណ៍​

បានផុស

នៅ

រដ្ឋាភិបាល​ថៃ ​កំពុង​ជំរុញ​ផែនការបង្កើត​ភាព​ស្រប​ច្បាប់​សម្រាប់​កាស៊ីណូ ដែល​សំដៅ​លើ​ទី​លេង​ល្បែង​ស៊ី​សង​​ ​ដើម្បី​​ជំរុញ​​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ការ​វិនិយោគ និង​ពន្ធ​ពី​បរទេស​រាប់​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សារដ្ឋ ដែលជាទីភ្នាក់ងារច្បាប់របស់រដ្ឋាភិបាលថៃ​ បាន​ចេញ​ផ្សាយ​នូវ​សេចក្តីព្រាងច្បាប់​លើ​ការ​អនុញ្ញាត​បើក​ឱ្យ​កាស៊ីណូ​ទទួល​បាន​នូវ​អាជ្ញាប័ណ្ណដំបូងសម្រាប់រយៈពេល ៣០ ឆ្នាំ ដើម្បី​ទទួល​មតិ​ពី​សាធារណៈ​រហូត​ដល់​ថ្ងៃ​ទី​ ១៨ ខែ​សីហា​។ សេចក្ដី​ព្រាង​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ កាស៊ីណូនឹងមានជម្រើស​បន្តទទួល​បាន​ការអនុញ្ញាតសម្រាប់រយៈពេល ១០ ឆ្នាំទៀត ហើយអាច​ដាក់នៅក្នុងកន្លែងកម្សាន្តធំៗ រួមជាមួយនឹងសណ្ឋាគារ មជ្ឈមណ្ឌលសន្និបាត និងសួនកម្សាន្តជាដើម។

​គួរ​គូស​បញ្ជាក់ថា​ ​ថៃ​បាន​ចូលរួម​ជាមួយ​ប្រទេស​អារ៉ាប់រួម និង​​ជប៉ុន ​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​​ឧស្សាហកម្ម​កាស៊ីណូ​ពិភពលោក ដែលសរុប​ប្រាក់​ចំណូល​ប្រមាណ​ ២៦៣ ប៊ីលាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​ (តាម​ការ​ប៉ាន់ស្មាន​របស់​​ក្រុមហ៊ុន IBIS World )។

ក្រុមហ៊ុនកាស៊ីណូ​ Galaxy Entertainment Group Ltd និង MGM Resorts International បាននឹងកំពុងសិក្សាពីសក្តានុពលនៃការបើក​កាស៊ីណូនៅក្នុង​ប្រទេស​ថៃ ដើម្បី​​ជាការការពារពី​ភាព​ស្រពិច​ស្រពិល​នៅ​ទីក្រុង​ម៉ាកាវ​ នៃ​ប្រទេស​ចិន​។​ ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុនកាស៊ីណូ Las Vegas Sands Corp បាននិយាយកាលពីខែមុនថា ខ្លួននឹងចាប់អារម្មណ៍ក្នុងការពង្រីក​នៅ​ថៃ ប្រសិនបើកាស៊ីណូ​ក្លាយ​ជា​ស្រប​ច្បាប់​ក្នុង​ប្រទេស​នេះ​។

ការ​ខិត​កាន់​តែ​កៀ​ក​នៃ​ការ​​បង្កើត​ភាព​ស្រប​ច្បាប់​សម្រាប់​កាស៊ីណូ​ កើត​ឡើង​​ចំពេល​ដែល​នាយករដ្ឋ​មន្រ្តីថៃ​ លោក​ សេដ្ឋា ថាវីស៊ីន​ បាននិងកំពុងជំរុញគោលនយោបាយ​ផ្សេង​ៗ​យ៉ាង​ពេញ​ទំហឹង​ ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ លោក​បានគាំទ្រផែនការបង្កើត​ភាព​ស្រប​ច្បាប់​សម្រាប់​កាស៊ីណូ​ ដើម្បី​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​កាន់​តែ​ប្រសើរ​ឡើង និង​​ការ​ប្រមូល​ពន្ធ​ត្រឹម​ត្រូវ​។ ​​

កន្លង​មក​ សភាតំណាងរាស្រ្តថៃ​ ដែលមានសមាជិកចំនួន ៥០០ រូប​ ​បានគាំទ្រការសិក្សា​របស់​ក្រុមសមាជិកសភាដែលអនុគ្រោះដល់ការបង្កើតកាស៊ីណូស្របច្បាប់​នៅ​តាម​កន្លែងកម្សាន្តធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលមានការចំណាយខ្ពស់។ ការសិក្សាបានរកឃើញថា ​ថៃអាចបង្កើនចំណូលពីទេសចរណ៍បានប្រហែល ១២ ប៊ីលានបាត តាម​រយៈ​ការ​​បង្កើត​ភាព​ស្រប​ច្បាប់​សម្រាប់​កាស៊ីណូ​ និង​ដាក់​នៅ​ទីកន្លែង​កម្សាន្ត​ធំ​ៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម