Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ​ទាប​ ដោយសារ​តែភាព​ស្រពិច​ស្រពិល​នៃ​​តម្រូវការ​​​នៅ​ចិន​

បានផុស

នៅ

តម្លៃកៅស៊ូធម្មជាតិអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាប​បំផុត​ក្នុងរយៈពេលជាង ២ ខែ ដោយ​កង្វល់នៃការផ្គត់ផ្គង់ត្រូវ​បាន​បន្ធូរ​បន្ថយ​​ គួបផ្សំនឹងភាពមិនច្បាស់លាស់​នៃ​តម្រូវការ​នៅ​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ Nikkei Asia កាល​ពី​ចុង​សប្ដាហ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​កៅស៊ូនា​ពេល​អនាគត​ ម៉ាក​ RSS3 ​​បាន​ជួញដូរ​នៅ​តម្លៃ​ ២,១១ ដុល្លារ​/គីឡូក្រាមនា​ពេល​ខ្លះ​​ ​កាលពីថ្ងៃសុក្រ​ លើផ្សារហ៊ុន Osaka ដែ​ល​នេះ​ជា​កម្រិត​ទាប​បំផុត​រាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​។

អ្នក​ជំនាញ​បាន​គូស​បញ្ជាក់​ថា​ ក្នុងប្រទេសនាំចេញកៅស៊ូធំៗរួមមាន​ថៃ និងវៀតណាម ខែមេសា និងឧសភា ត្រូវបានចាត់ទុកខ្សត់​កៅស៊ូ​សម្រាប់ផលិតកម្ម។ រយៈពេល​​ខ្សត់​នេះ​ ​ត្រូវ​បាន​អូសបន្លាយ​នៅ​​ឆ្នាំ​នេះ​​ដោយសារ​តែ​​បាតុភូត​អាកាស​ធាតុ​ អែល​ នីណូ ធ្វើ​​​ឱ្យការ​ចូល​មក​ដល់​នៃ​​រដូវ​វស្សា​ត្រូវ​ពន្យាពេល​ ដែល​​ធ្វើ​ឱ្យ​តម្លៃ​កៅស៊ូ​ឡើង​ខ្ពស់​ជា​កម្រ​ក្នុង​ខែ​មិថុនា។ ប៉ុន្តែ​ឥឡូវ​ ការ​ព្រួយ​បារម្ភ​នៃ​ការ​ផ្គត់​ផ្គង់​ក៏​បាន​ធ្លាក់​ចុះ​។

លើស​ពី​នេះ​ តម្រូវការកៅស៊ូធម្មជាតិក្នុង​ប្រទេស​ចិន​ ត្រូវបានចុះខ្សោយដោយសារការបាត់បង់សន្ទុះនៃការលក់រថយន្ត ជាពិសេស​រថយន្តអគ្គិសនី​ ខណៈដែល​សំបកកង់​រួម​ចំណែក​រហូត​ដល់​ ៧០ ភាគរយ​នៃ​តម្រូវ​ការ​កៅស៊ូ​ធម្មជាតិ​ ហើយ​ចិន​គឺ​ជា​​​ទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ​

អ្នក​ជំនាញ​បន្ត​ថា​ ការឡើងថ្លៃនៃប្រាក់យ៉េននាពេលថ្មីៗនេះ ក៏បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃ​កៅស៊ូ​នា​ពេល​អនាគត​ ដែល​ប្រើ​ប្រាក់​យ៉េនក្នុង​ការ​ជួញដូរ​ផងដែរ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ទិដ្ឋភាពលេចធ្លោ​ក្នុងទីផ្សារគឺថា តម្លៃកៅស៊ូនឹងនៅតែរឹង​មាំ​បំផុតសម្រាប់រយៈពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម