Connect with us

សេដ្ឋកិច្ច

តម្លៃដំឡូងមីស្រស់ ចាប់ផ្ដើមកើនឡើងវិញបន្តិច

បានផុស

នៅ

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឱ្យដឹងថា តម្លៃដំឡូងមីចាប់ផ្ដើម​ឡើ​ង​​ថ្លៃ​បន្តិចវិញដល់ ២២០ រៀលក្នុងមួយគីឡូក្រាមនៅរយៈពេល ២ ថ្ងៃនេះ បន្ទាប់ពីធ្លាក់ចុះ​តាំងពីខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អិល​ ឈិញ បញ្ជាក់ថា កសិករអាចទទួលផលចំណេញបាន ទាល់តែតម្លៃចាប់ពី ២៥០ រៀល ក្នុងមួយគីឡូក្រាមឡើងទៅ ហើយអាស្រ័យលើទិន្នផលដំឡូងទៀតដែលបាន​ប្រមាណ​ជាង ២០ តោនក្នុង​មួយ​ហិកតា។

ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា ទិន្នផលដំឡូងមីនៅឆ្នាំនេះ ទំនងជាធ្លាក់ចុះ ដោយសារ​អា​កាស​ធាតុមានភ្លៀងធ្លាក់ច្រើនបានធ្វើឱ្យប៉ះពាល់ដល់ការដាំដុះ។​

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី០១ ឆ្នាំ ២០២៤ ការនាំចេញដំឡូងមីសម្រេចបាន ២,៥០ តោន ដែលមានទំហំទឹកប្រាក់ ៤៥០ លានដុល្លារ។

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម