Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសធ្លាក់ចុះ តែអ្នកជំនាញថា មាសនៅតែរក្សាតម្លៃខ្ពស់

បានផុស

នៅ

តម្លៃមាសនៅក្នុងស្រុក​បានធ្លាក់ចុះ​បន្តិចនៅរយៈពេលប៉ុន្មានថ្ងៃនេះ ស្របពេលដែលតម្លៃមាសអន្តរជាតិមានការធ្លាក់ចុះ​ខណៈអ្នកជំនាញយល់ថា តម្លៃ​ហាង​​​ឆេងមាសនៅតែរក្សាតម្លៃខ្ពស់នៅឡើយ។

អាជីវករលក់មាសនៅផ្សារជម្ពូវ័ន បានប្រាប់ថា តម្លៃហាងឆេងមាសនៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤ នេះ ធ្លាក់ចុះមកនៅ ២៨៧ ដុល្លារ ក្នុងមួយជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities កាលពីសប្ដាហ៍មុន ព័ត៌មាននៅសហរដ្ឋអាមេរិកមិនល្អ បានធ្វើឱ្យតម្លៃមាសបាន​ស្ទុះឡើ​ង​​រហូត​ទៅដល់ ២៤៧៦ ដុល្លារ ក្នុងមួយអោន ប៉ុន្តែចាប់ពីថ្ងៃទី ០២ រហូតដល់ថ្ងៃទី ៧ ខែសីហានេះ តម្លៃហាងឆេងមាសមានទំនោធ្លាក់ចុះបន្តិចម្ដងៗ ក្នុងមួយថ្ងៃរហូតដល់ ២០ ទៅ ៣០ ដុល្លារ ក្នុងមួយតម្លឹង។

នៅថ្ងៃទី ០៧ ខែសីហានេះ តម្លៃមាសនៅសល់ ២៣៨៤ ដុល្លារ ក្នុងមួយអោន ស្មើនឹងជាង ២៨៧០ ដុល្លារក្នុងមួយតម្លឹងនៅកម្ពុជា។

លោក ឡុង សំណាង បញ្ជាក់ថា តម្លៃហាងឆេងនេះ មិនមានការធ្លាក់ថ្លៃខ្លាំងនោះទេ ដោយ​សារ​តែ​តម្លៃហាងឆេងមាសបច្ចុប្បន្ន មិនទាន់ជាតម្លៃទាបនៅឡើយទេ ពោលគឺនៅរក្សាតម្លៃខ្ពស់​នៅ​ឡើយ។

លោក ឡុង សំណាង ប្រសិនបើមិនមានភាពតានតឹងភូមិសាស្ត្រនយោបាយទេ តម្លៃហាងឆេង​មាស​​នឹងមានការធ្លាក់ចុះបន្តិចម្ដងៗ ខណៈបើមានព័ត៌មានក្ដៅកើតឡើងវិញ បែរជាតម្លៃមាស​ហក់​​ឡើង​មួយថ្ងៃរហូតដល់ ១០០ ទៅ ២០០ ដុល្លារ ក្នុងមួយតម្លឹង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម