សេដ្ឋកិច្ច
មិនធម្មតា! កូនខ្មែរម្នាក់ មានសមត្ថភាពកែច្នៃម៉ាស៊ីនកសិកម្ម ជាង១០ប្រភេទ
ស្ថិតក្នុងវ័យ៣៧ឆ្នាំ លោក អុល ចំណាប់ ជាអ្នកមកពីខេត្តកំពង់ធំមានសមត្ថភាពខ្ពស់ក្នុងការកែច្នៃម៉ាស៊ីនកសិកម្ម សម្រាប់ប្រើប្រាស់ក្នុងការងារស្រែចម្ការ និងដំណាំ បានប្រមាណជាង១០ប្រភេទដែលអាចជួយកាត់បន្ថយក្នុងការនាំចូលបានមួយចំនួន ខណៈដែរវិស័យកសិកម្មកំពុងតែមានការរីកចម្រើន។

មានស្រុកកំណើតស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោក អុល ចំណាប់ បានចាប់ផ្ដើមកែច្នៃម៉ាស៊ីនកសិកម្មចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ពោលគឺចាប់ពេលដែលលោកបានត្រឡប់មកពីធ្វើការជាពលករជំនាញផ្នែករោងចក្រឧស្សាហកម្មនៅប្រទេសកូរ៉េ ជាទីកន្លែងដែលលោកបានទទួលបាននូវបទពិសោធន៍។

លោក អុល ចំណាប់ អ្នកកែឆៃ្នគ្រឿងយន្តកសិកម្មខេត្តកំពង់ធំ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ទាក់ទងនឹងជំនាញកែច្នៃម៉ាស៊ីនកសិកម្មជាង១០ ប្រភេទនេះ សុទ្ធសឹងតែជាគំនិតរបស់លោកតែម្ដង ខណៈដែលរូបលោកក៏មានឪពុកជាជាងកែច្នៃម៉ាស៊ីន រួមផ្សំជាមួយបទពិសោធន៍ធ្វើការងារខាងមេកានិចស្រាប់ ទើបនាំឱ្យគាត់អាចមានទេពកោសល្យផ្នែកកែច្នៃម៉ាស៊ីន នេះឡើងមក។

ទាក់ទងនឹងម៉ាស៊ីនកសិកម្មដែល លោក អុល ចំណាប់ កែច្នៃបានសម្រាប់ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រួមមាន៖ ម៉ាស៊ីនដាំដំឡូង ម៉ាស៊ីនស្ទូងស្រូវ និងម៉ាស៊ីនបូមទឹកខ្នាតយក្ស ដែលភាគច្រើនជាម៉ាស៊ីនដែលបម្រើឱ្យការងារស្រែចម្ការ ដែលបានចូលរួមចំណែកដល់វិស័យកសិកម្មនៅកម្ពុជា។

ម៉ាស៊ីនកសិកម្ម របស់លោក អុល ចំណាប់ នាពេលបច្ចុប្បន្ន កំពុងទទួលបានទីផ្សារខ្ពស់ពីសំណាក់ប្រជាកសិករខ្មែរ នៅតាមតំបន់បឹងទន្លេសាប មានដូចជា៖ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង ជាដើម។

លោក អុល ចំណាប់ បានបញ្ជាក់ទៀតថា ចំពោះម៉ាស៊ីនកសិកម្ម ដែលបានលក់ចេញនៅលើទីផ្សារសម្រាប់ឆ្នាំ ២០២៤នេះ អាចលក់ចេញក៏អាស្រ័យទៅតាមរដូវកាល ចំពោះតម្រូវការចាំបាច់របស់កសិករ ផងដែរ។

លោក អុល ចំណាប់ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ចុងឆ្នាំនេះ លោកអាចលក់ចេញម៉ាស៊ីនទាក់ទងនឹងការងារស្រែចម្ការ បានប្រមាណជាង ៣០ ទៅ ៤០គ្រឿង ចំណែកម៉ាស៊ីនផ្សេងៗទៀត គឺលក់បានទៅតាមតម្រូវការ និងរដូវធ្វើស្រែចម្ការរបស់ប្រជាកសិករ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ