ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងពីអតិរេកពាណិជ្ជកម្ម៩ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ ២០២៤ នេះ
អ្នកជំនាញវៀតណាមព្យាករថា វៀតណាមរំពឹងនឹងរក្សាបាននូវអតិរេកពាណិជ្ជកម្មសម្រាប់រយៈពេល៩ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ ២០២៤ ដោយសារតែកំណើននៃការនាំចេញរបស់ប្រទេសនាប៉ុន្មានខែចុងក្រោយឆ្នាំនេះ នឹងស្មើគ្នានៃកំណើននាំចេញពីខែមករា-កក្កដា។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃអង្គារ។
ទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាម បានបង្ហាញថា ក្នុងអំឡុងពេល៧ខែ ដើមឆ្នាំ ប្រាក់ចំណូលនាំចេញរបស់ប្រទេសបានកើនឡើង ១៥,៧ ភាគរយ ដល់ប្រមាណ ២២៦,៩៨ ប៊ីលានដុល្លារ ជាមួយនឹងអតិរេកពាណិជ្ជកម្មប្រមាណ ១៤,៩៨ ប៊ីលានដុល្លារ។
ដោយមើលពីតួលេខនេះ អ្នកជំនាញបានព្យាករថា វៀតណាមអាចនាំចេញផលិតផលទៅបរទេសក្នុងតម្លៃសរុប ៤១០ ប៊ីលានដុល្លារ ជាមួយនឹងអតិរេកពាណិជ្ជកម្មជាង ២៣ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ ២០២៤ ទាំងមូល។
អ្នកជំនាញបានគូសបញ្ជាក់ថា អតិរេកពាណិជ្ជកម្ម ដែលជាទូទៅបង្ហាញពីសុខភាពល្អនៃពាណិជ្ជកម្មរបស់ប្រទេស នឹងរួមចំណែកដល់ការកែលម្អសមតុល្យនៃការទូទាត់ប្រាក់ និងទុនបម្រុងនៅអន្តរជាតិរបស់វៀតណាម ដើម្បីធានាសន្តិសុខហិរញ្ញវត្ថុជាតិ។
ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ មានផលិតផលនាំចេញចំនួន ៣០ ដែលមានចំណូលជាង ១ ប៊ីលានដុល្លារ ដោយការនាំចេញធំៗរួមមាន កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់, ទូរស័ព្ទ និងគ្រឿងបន្លាស់, និងម៉ាស៊ីន គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ ជាដើម។ ផលិតផលមួយចំនួនដែលមានកំណើនគួរឱ្យកត់សម្គាល់សម្រាប់ការនាំចេញ រួមមានកាហ្វេ អង្ករ ម្រេច កៅស៊ូ ដំឡូងមី និងផលិតផលដំឡូងមី។
អ្នកជំនាញគូសបញ្ជាក់ថា អតិរេកពាណិជ្ជកម្មរបស់វៀតណាមកើតចេញពីភាពអំណោយផលនៃការនាំចេញរបស់ប្រទេសនេះ ក្រោយកិច្ចព្រមព្រៀងជាមួយប្រទេស និងតំបន់ជាច្រើនលើពិភពលោក ខណៈក្រុមហ៊ុនវៀតណាមចាប់ផ្ដើមធ្វើពិពិធកម្មនាំចេញកាន់តែខ្លាំងលើទីផ្សារនាំចេញរបស់ខ្លួន៕
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ