Connect with us

ព័ត៌មានជាតិ

ស្ថាប័នអន្តរជាតិ២នឹងជួយ​ CGCC ឱ្យកាន់តែមានសមត្ថភាពក្នុងការផ្តល់ការ​ធានាឥណទាន​ដល់​អាជីវកម្មក្នុងស្រុក

បានផុស

នៅ

សាជីវកម្មធានាឥណទានកម្ពុជា (CGCC), ស្ថាប័ន ​​GuarantCo និងក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ (PIDG) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងបង្កើនឱកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកិច្ចសហការដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ខែសីហា ក៏នឹងជួយសម្រួលដល់ការបង្កើនសមត្ថភាពរបស់ CGCC តាមរយៈការចូលរួមនៅក្នុងប្រភេទប្រតិបត្តិការជាច្រើនជាមួយ GuarantCo និង PIDG Technical Assistance (TA)។

​ ​MoU នេះគឺជាជំហ៊ានដំបូងដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងក្របខ័ណ្ឌទូលំទូលាយមួយ ដែលភាគីទាំងពីរសង្ឃឹមថានឹងបញ្ចប់ និងអនុវត្តនៅចុងឆ្នាំនេះ ដោយគ្របដណ្តប់លើការរួមបញ្ចូលការធានារបស់ GuarantCo ដែលមានការប៉ះពាល់ទៅលើ CGCC និងការផ្តល់ជំនួយបច្ចេកទេសផងដែរ។

​កម្មវិធីជំនួយបច្ចេកទេសនឹងជួយដល់ CGCC ក្នុងការបង្កើតឯកសារធានាសំខាន់ៗ និងចូលរួមជាមួយទីប្រឹក្សាប្រតិបត្តិការដើម្បីផ្តល់ប្រឹក្សាលើឯកសារផ្តល់សេវា ព្រមទាំងផ្តល់ការគាំទ្រការកសាងសមត្ថភាពលើឥណទាន ការវិនិយោគ និងដំណើរការគ្រប់គ្រងផលប៉ះពាល់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

​នាយកប្រតិបត្តិនៃ PIDG លោកPhilippe Valahu បានមានប្រសាសន៍នៅក្នុងកម្មវិធីចុះ​ហត្ថលេខា​នោះថា សម្រាប់ដំណោះស្រាយហិរញ្ញប្បទានក្នុងស្រុកគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្រ្តឆ្នាំ ២០៣០ របស់ស្ថាប័នលោក។ លោកថ្លែងថា៖« ​ការលើកកម្ពស់ឥណទាននៅក្នុងប្រទេសគឺជាគោលបំណងសំខាន់មួយដើម្បីជួយអភិវឌ្ឍទីផ្សារក្នុងស្រុក។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ជាមួយសាជីវកម្មធានាឥណទានកម្ពុជា នឹងជួយពន្លឿនការងារទាំងនេះឱ្យកាន់តែមានប្រសិទ្ធិភាព»។

​ជាមួយគ្នានេះដែរលោក Layth Al-Falaki នាយកប្រតិបត្តិនៃក្រុមហ៊ុន GuarantCo មានប្រសាសន៍ថាការចុះMoUនេះជាមួយសាជីវកម្មធានាឥណទានកម្ពុជាដើម្បីអាចប្រមូលនូវអ្នកជំនាញដែលសមត្ថភាពធានានាដើម្បីជួយដល់ CGCC ក្នុងការពង្រីក​ធ្វើប្រតិបត្តិការ​ផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពតាមរយៈ ទីផ្សារមូលបត្រក្នុងស្រុក ស្របតាមផែនការយុទ្ធសាស្រ្តរបស់ PIDG និង GuarantCo ។

លោកបានថ្លែងថា៖«ការចូលរួមរបស់ GuarantCo នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ២០២២តាមរយៈការសហការជាមួយ First Finance និង Royal Railway និងក្រុមហ៊ុន Cellcard ក្នុងឆ្នាំ ២០២៣។ តាមរយៈ MoU ​ជាមួយ CGCC យើងកំពុងបន្តសកម្មភាពរបស់យើងនៅក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ដែលនឹងទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង»។

​លោក Wong Keet Loong នាយកប្រតិបត្តិCGCC ​ក៏បានលើកឡើងផងដែរថា​ការសហការជាមួយ​ GuarantCo ដែលជាក្រុមហ៊ុនផ្តល់ការធានាឥណទានលំដាប់អន្តរជាតិដែលត្រូវបានបង្កើតឡើងតាមរយៈការផ្តល់មូលនិធិពីប្រទេស G12 ​ រួមមានចក្រភពអង់គ្លេស ស្វីស ស៊ុយអែត អូស្ត្រាលី​ហូឡង់ កាណាដា និងបារាំង។ CGCC នឹងទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញបច្ចេកទេសដើម្បីបញ្ចូលការអនុវត្តល្អបំផុតទៅក្នុងដំណើរការធានានៃសញ្ញាប័ណ្ណរបស់យើង។ យើងរីករាយជាមួយនឹងកិច្ចសហការនេះ ​»។

CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទាន​ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម។

យោងតាមរបាយការណ៍​របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ ​​ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាឥណទានជូនដល់ ២៣៦៦ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ២០១.២៦ លានដុល្លារហើយដើម្បីជួយធានារនៃការផ្តល់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម​​ក្នុងការប​ន្តនិរន្តរភាពនិងពង្រីកអាជីវកម្មរប​ស់ខ្លួនចាប់តាំងពីទទួលរងពីការជះឥទ្ធិពលនៃការផ្ទុះការរីករាលដាលជំងឺកូវីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម