ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីបើកមជ្ឈមណ្ឌលរចនាបន្ទះឈីប ដើម្បីជំរុញឧស្សាហកម្មឈីប
ម៉ាឡេស៊ីកាលពីថ្ងៃអង្គារ បានបើកមជ្ឈមណ្ឌលរចនាបន្ទះឈីបនៅក្នុងរដ្ឋ Selangor ដើម្បីជំរុញឧស្សាហកម្មឈីបរបស់ប្រទេស និងទាក់ទាញការវិនិយោគបន្ថែមពីបរទេស។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Bloomberg ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/chip-makers-equipment-1024x614.jpg)
ការបើកមជ្ឈមណ្ឌល ដែលមានឈ្មោះថា «Malaysia Semiconductor IC Design Park» ធ្វើឡើងចំពេលដែលម៉ាឡេស៊ីស្វែងរកការកែលម្អសមត្ថភាពរចនាបន្ទះឈីបរបស់ខ្លួន ហើយបង្កើនសមត្ថភាពលើសពីការធ្វើតេស្ត និងការវេចខ្ចប់ ដែលជាសកម្មភាពត្រូវបានគេចាត់ទុកតាមទម្លាប់ថាមិនសូវស្មុគស្មាញ និងមានតម្លៃទាប។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី លោក Rafizi Ramli បាននិយាយកាលពីថ្ងៃអង្គារក្នុងពិធីបើកមជ្ឈមណ្ឌលថា៖ «ចំណាប់អារម្មណ៍លើមជ្ឈមណ្ឌលទិន្នន័យ នឹងបន្តជំរុញឱ្យមានតម្រូវការសម្រាប់បន្ទះឈីប។ នៅចំណុចខ្លះ យើងចង់ងាកចេញឆ្ងាយពីការប្រើប្រាស់បន្ទះឈីប ដែលរចនាឡើងនៅប្រទេសផ្សេងទៀត។ យើងចង់ឃើញមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសម៉ាឡេស៊ី ប្រើបន្ទះឈីបដែលរចនាដោយប្រជាជនម៉ាឡេស៊ី»។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Malaysia-semiconductor-1-1024x614.jpg)
គួរបញ្ជាក់ថា ម៉ាឡេស៊ីមានរោងចក្រវេចខ្ចប់បន្ទះឈីបជាច្រើនសម្រាប់ក្រុមហ៊ុនអន្តរជាតិធំៗដូចជា Intel ក្រុមហ៊ុន GlobalFoundries និងក្រុមហ៊ុន Infineon Technologies ជាដើម ដែលធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ដ៏សំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល។ ម៉ាឡេស៊ី ក៏បានទាក់ទាញក្រុមហ៊ុនបន្ទះឈីបរបស់ចិនផងដែរ។
កាលពីដើមឆ្នាំ ប្រទេសនេះបានសន្យាដាក់ប្រាក់វិនិយោគយ៉ាងហោចណាស់ ២៥ រីងហ្គីតម៉ាឡេស៊ី ដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន ដោយស្វែងរកការបង្កើនតួនាទីលើវិស័យដដែល ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បង្កហានិភ័យលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត