ព័ត៌មានអន្ដរជាតិ
ការខ្ស័យធនរបស់ធនាគារជនបទនៅឥណ្ឌូណេស៊ី កើនឡើងជាគំហុក
អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុឥណ្ឌូណេស៊ី (OJK) បានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់ធនាគារចំនួន ១៤ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីដើមឆ្នាំ ២០២៤ ដោយសារធនាគារទាំងនោះខ្ស័យធន។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។
នាយកប្រតិបត្តិនៃការគ្រប់គ្រងធនាគាររបស់ OJK លោក Dian Ediana Rae បានឱ្យដឹងកាលពីថ្ងៃចន្ទថា៖ «ក្នុងឆ្នាំ ២០១៤ ធនាគារចំនួន ១៤ ក្នុងប្រទេសឥណ្ឌូណេស៊ីបានដួលរលំ ហើយត្រូវបានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់ពួកគេ។ ធនាគារទាំងនេះ គឺជាប្រភេទធនាគារជនបទ (BPR)»។
បើតាម Jakarta Globe ចំនួននៃធនាគារដែលក្ស័យធននៅឆ្នាំនេះ មានច្រើនទៅដល់ទៅជាង៣ដងធៀបនឹងឆ្នាំមុន ហើយនេះគិតត្រឹមតែដើមសីហាប៉ុណ្ណោះ។ កាលពីឆ្នាំ ២០២៣ មានតែធនាគារចំនួន ៤ បានក្ស័យធនក្នុងប្រទេសឥណ្ឌូណេស៊ី។
ជាមធ្យម ធនាគារចំនួន៧-៨ បានក្ស័យធនជារៀងរាល់ឆ្នាំនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារការគ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមត្រូវ រួមទាំងការក្លែងបន្លំប្រាក់ក្នុងស្ថាប័នធនាគារផ្ទាល់។ ចាប់តាំងពីឆ្នាំ ២០០៥ មក ធនាគារសរុបចំនួន ១៣៦ បានក្ស័យធន។ បើតាមលោក Dian Ediana Rae ស្ទើរតែទាំងអស់នៃធនាគារដែលបានក្ស័យធនក្នុងឆ្នាំនេះ គឺជាប្រភេទធនាគារជនបទ។
អ្នកជំនាញមើលឃើញថា ការក្ស័យធនរបស់ធនាគារជនបទ អាចបង្កើតគម្លាតនៃការសន្សំ-វិនិយោគកាន់តែធំ ហើយធ្វើឱ្យការទទួលបានមូលនិធិកម្ចីដើម្បីអភិវឌ្ឍអាជីវកម្មខ្នាតតូច និងតូចបំផុត មានការថយចុះ ដែលការណ៍នេះ នឹងវាជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងសហគមន៍តូចៗ។
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់