Connect with us

សេដ្ឋកិច្ច

​ប្រមូលផលផ្លែមៀនប៉ៃលិននៅឆ្នាំនេះនឹងទទួលបានទិន្នផលល្អ

បានផុស

នៅ

លោក ជាប វិចិត្រ កសិករដាំមៀនប៉ៃលិន បានប្រាប់ថា នៅរដូវចេញ​ផ្កា​ផ្លែ​មៀន​ឆ្នាំ​នេះ​ មាន​ភាព​​ល្អប្រសើរ ដោយលោករំពឹងថា ទិន្នផលផ្លែមៀនប៉ៃលិននឹងទទួលបាន​ច្រើនជាង​ឆ្នាំ​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម វជិរា ប្រធានមន្ទីកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នមិនទាន់​ដល់រដូវ​ប្រមូល​​ផលផ្លែមៀនប៉ៃលិននោះទេ ខណៈបទពិសោធន៍កន្លងមក តម្លៃផ្លែមៀនមានចន្លោះពី ៣១០០ រៀល ដល់ ៤០០០ រៀលក្នុងមួយគីឡូក្រាម ដែលចាត់ថ្នាក់ប្រភេទមៀនជា ៤ ប្រភេទ ចាប់ពីលេខ១ ដល់លេខ ៤។

លោក ជាប វិចិត្រ កសិករដាំមៀនប៉ៃលិន ៣ ហិកតា បានប្រាប់ថា បច្ចុប្បន្នដើមមៀនទើបចាប់ផ្ដើមចេញផ្កា ដែលលោកមើលឃើញថា ឆ្នាំនេះ ទំនងទទួលបានផលល្អ ដោយសារអាកាសធាតុអំណោយផល។

របាយការណ៍របស់មន្ទីកសិកម្ម ខេត្តបាត់ដំបងបានឱ្យដឹងថា ខេត្តបាត់ដំបងមានផ្ទៃដីដាំ​មៀនចំនួន ៥ ៨០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួន ៥ ២០០ ហិកតា ដែលទទួល​ផលប្រមាណ ១៥ តោន ទៅ ២០ តោនក្នុងមួយហិកតា។

ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ កើនឡើងជាង ១២០ ភាគរយ បើធៀបនឹងរយៈ​ពេលដូច​គ្នា​កាល​​ពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កម្ពុជាបានធ្វើការនាំចេញផ្លែមៀនប៉ៃលិនក្នុងទំហំទឹកប្រាក់ប្រមាណ ២២ លានដុល្លារ ការកើនឡើង ១២៩ ​ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​បើតាម​របាយការណ៍របស់អគ្គនា​យកដ្ឋាន​គយ ​និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម