ព័ត៌មានជាតិ
មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុនឹងលេចជារូបរាងឡើងឆាប់ៗ ខណៈការសិក្សាជិតបញ្ចប់
ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង មន្រ្តីជំនាញ រួមទាំងវិស័យឯកជនកំពុងចាប់ដៃគ្នាក្នុង ការពន្លឿនការសិក្សានៃការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHLC) ដែលរំពឹងថានឹងបញ្ចប់ឆាប់ៗ សំដៅរួមចំណែកដល់ការគាំទ្រលើវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៃខេត្តតំបន់ឆ្នេរដ៏មានសក្តានុពលមួយនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Sihanoukville4-1-1024x614.jpg)
កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម(ក.ជ.ភ.) បានដឹកនាំកិច្ចប្រជុំ ក.ជ.ភ. លើកទី២ អាណត្តិទី៧ ផ្តោតលើ វឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣០ (CITLS); វឌ្ឍនភាពការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) និង វឌ្ឍនភាពការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHLC)។
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាដែលលោកក៏បានចូលរួមក្នុងកិច្ចប្រជុំផងដែរនោះបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៨ ខែសីហាថាសម្រាប់ក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជាបានប្រជុំ២ដងរួចមកហើយសម្រាប់ឆ្នាំនេះ ដែលហៅថាមជ្ឈមណ្ឌលភស្តុភារកម្មកម្ពុជាសម្រាប់ជាកន្លែងរៀបចំទំនិញចេញនិងចូលដើម្បីជៀសវាការកកស្ទះនៅកំពង់ផែរបស់យើង។
លោកបានបញ្ចាក់ថា ទាក់ទងនឹងការរៀបចំនេះក្រុមហ៊ុន HYC និងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមកមកធ្វើការសិក្សាលើបញ្ហានេះ ហើយការសិក្សានេះក៏យើងបានទទួលផលច្រើនដែរហើយ ខណៈដែរតំបន់មួយចំនួនទៀតកំពុងសិក្សាទាំងនៅភ្នំពេញ ខេត្តព្រះសីហនុ និងកំពតផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Sihanoukville3-1024x682.jpg)
លោកបានថ្លែងបន្តទៀតថា៖«មកទាល់ពេលនេះយើងមិនទាន់ដឹងថានឹងបញ្ចប់នៅពេលណា នោះទេ ប៉ុន្តែតាមអ្វីដែលយើងបានចូលរួមប្រជុំពិគ្រោះយោបល់កន្លងមកគឺរដ្ឋាភិបាលនឹង ជំរុញឱ្យបានឆាប់ដោយសារតែប្រទេសកម្ពុជាយើងត្រូវការខ្លាំង ហើយរាជរដ្ឋាភិបាលក៏កំពុង តែយកចិត្តទុកដាក់ខ្លាំងទាក់ទងនឹងការដឹកជញ្ជូននិងឡូជីស្ទីក នេះដូចដែរយើងបានឃើញ អំពីការប្រកាសបើកការរដ្ឋានព្រែកជីកហ្វុណនតេជោកាលពីពេលថ្មីៗនេះជាដើម»។
វឌ្ឍនៈភាពថ្មីនៃទឹកដីតំបន់ឆ្នេរ
ឡុង ឌីម៉ង់ អភិបាលខេត្តរងនៃខេត្តព្រះសីហនុ ក៏បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី៨ ខែសីហានេះដែទាក់ទងទៅនឹងការរៀបចំរបស់រាជរដ្ឋាភិបាលនៃការសាងសង់តំបន់ភស្តុភារកម្ម ព្រះសីហនុនេះគឺរដ្ឋាភិបាលបានដៅទុកហើយគឺនៅស្រុកស្ទឹងហាវជាទីកន្លែងដែលនឹងយកមកសាងសង់មជ្ឈមណ្ឌលភស្តុរភារកម្មខេត្តព្រះសីហនុនេះ ព្រោះថាវានឹងដើរស្របទៅនឹងការប្រែក្លាយខេត្តព្រះសីហនុទៅជាទិសដៅសេដ្ឋកិច្ចពហុបំណង។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Sihanoukville6-1-1024x614.jpg)
លោកបានថ្លែងបញ្ចាក់ថា៖« ដូច្នេះការកសាងនូវមជ្ឈមណ្ឌលភស្តុរភារកម្មគឺជារឿងមួយដ៏សំខាន់ខ្លាំងណាស់ក្នុងការគាំទ្រទៅដល់គោលនយោបាយនៃការកែប្រែខេត្តទៅជាប៉ូលសេដ្ឋកិច្ចពហុបំណងគមិនត្រឹមតែបម្រើទៅដល់សេដ្ឋកិច្ចខេត្តប៉ុណ្ណោះទេប៉ុន្តែវាពិតជាមានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
ការចូលរួមរបស់វិស័យឯកជន
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ក្រុមហ៊ុនក្រុមហ៊ុន PPLC Superport & Industrial Co.,LTD (PPLCSI) របស់កម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភាកម្មសិង្ហបុរី (Supply Chain And Logistics Academy-SCALA)ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងឡូជីស្ទីកកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Sihanoukville5-1-1024x614.jpg)
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន PPLCSI សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ (PPLC) ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនភស្តុភារឈានមុខគេនៅអាស៊ី YCH Group និងក្រុមហ៊ុនផ្តល់សេវាកម្មភស្តុភារធំជាងគេរបស់កម្ពុជាគឺ WorldBridge Group។
យោងតាមក្រុមហ៊ុន IFC ទីតាំងយុទ្ធសាស្ត្ររបស់ SuperPortTMនៅរាជធានីភ្នំពេញ ជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPortTM ក្លាយជាកន្លែងដឹកជញ្ជូន ពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយមានសមាសភាពនិងរចនាសម្ព័ន្ធមានប្រធាន ១ រូប អនុប្រធាន ៣ រូប និងសមាជិក ២១ រូប ជាតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។
ភស្តុភារគឺជាវិស័យសំខាន់មួយសម្រាប់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច