សេដ្ឋកិច្ច
កម្ពុជាជំរុញការវិនិយោគលើការកែច្នៃស្រូវ-អង្ករ នាំចេញទៅម៉ាឡេស៊ី
រដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគលើការកែច្នៃស្រូវអង្ករទៅប្រទេសម៉ាឡេស៊ី។ ការជំរុញបែបនេះ គឺបានធ្វើឡើង នៅក្នុងជំនូបរវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំកម្ពុជា កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា ការកសាងទំនុកចិត្តជាមួយវិស័យឯកជន គឺជារឿងចាំបាច់ ដើម្បីសហការរួមគ្នា ឈានទៅផ្តល់ផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។
បើតាមលោករដ្ឋមន្ត្រី កម្ពុជាបើកទូលាយសម្រាប់អ្នកវិនិយោគមកវិនិយោគលើផ្នែកកែច្នៃ វេចខ្ចប់ស្រូវអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ហើយកម្ពុជាមានកសិផលជាច្រើនទៀត ដែលមានគុណភាពល្អប្រណិត (Premium) ដោយមិនប្រកួតលើបរិមាណនោះទេ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីព្រែកជីកហ្វូណនតេជោ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ក្នុងការកាត់បន្ថយរយៈពេល និងតម្លៃនៃការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្ម ជួយគាំទ្រដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម ធារាសាស្ត្រ វារីប្បកម្ម ជាពិសេសជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។
យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) នៅឆមាសទី១ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៣៨ ៦៥៤ តោនដែលមានទឹកប្រាក់ប្រមាណ២៤៧,៦០លានដុល្លារទៅកាន់គោលដៅចំនួន ៦៣ និងបាននាំស្រូវជាង២លានតោនឬមានទឹកប្រាក់ជាង៧០០លានដុល្លារ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan