Connect with us

ព័ត៌មានអន្ដរជាតិ

ក្រសួង​ហិរញ្ញវត្ថុវៀតណាម ស្នើ​បន្ថយ​ពន្ធ​លើសហគ្រាសខ្នាតតូច និងមធ្យម

បានផុស

នៅ

ដើម្បី​ជា​វិធានការ​គាំទ្រសហគ្រាសខ្នាតតូច និងមធ្យមក្នុងការប្រមូលដើមទុន និងអភិវឌ្ឍអាជីវកម្ម ក្រសួងហិរញ្ញវត្ថុវៀតណាម​ (MoF) បានស្នើឱ្យបន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មមកនៅត្រឹម ១៥-១៧ ភាគរយ​ សម្រាប់​អជីវកម្ម​ដែល​រក​ចំណូល​បាន​មិន​លើស​ពី​ ៥០ ប៊ីលាន​ដុង​ ដោយ​ថយ​ចុះ​​ពី​អត្រា​ ២០ ភាគរយ​ នា​ពេល​បច្ចុប្បន្ន​។ នេះបើ​តាម​ការ​ចុះ​ផ្សាយរ​បស់​កាសែត​ Viet Nam News។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកាត់បន្ថយពន្ធ ដែល​មាន​ក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលសាជីវកម្ម ​រំពឹងថានឹងដាក់ជូនរដ្ឋសភា ដើម្បី​ឱ្យ​ពិនិត្យ​មើល​ជាលើកដំបូងនៅខែតុលា ឆ្នាំ ២០២៤​ និងទុក​សម្រាប់ការអនុម័ត​ក្នុងខែឧសភា ឆ្នាំ​ក្រោយ​។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុ​បាននឹងកំពុងប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់ដដែល​ពីស្ថាប័នរដ្ឋាភិបាលផ្សេង​ៗ និងសាធារណជន ហើយ​លើក​ឡើង​ថា​ គោលបំណងសំខាន់មួយរបស់គណៈកម្មាធិការរៀបចំសេចក្តីព្រាង គឺដើម្បីបង្កើតរបបពន្ធដែល​កាន់​តែ​អំណោយផល​សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។

យោងតាមសេចក្តីព្រាងច្បាប់​ អត្រាពន្ធ ១៥ ភាគរយ ត្រូវបានស្នើឡើងសម្រាប់អាជីវកម្មដែលមានប្រាក់ចំណូលសរុបមិនលើសពី ៣ ប៊ីលានដុង ហើយអត្រាពន្ធ ១៧ ភាគរយ ត្រូវបានស្នើឡើងសម្រាប់អាជីវកម្មដែលមានប្រាក់ចំណូលសរុបលើសពី ៣ ​ប៊ីលានដុង ​និង​ក្រោម​ ៥០ ប៊ីលានដុង។ ​

ក្រសួងហិរញ្ញវត្ថុ​​វៀតណាម​ បាន​ឱ្យដឹង​ថា​ ​ក្នុងចំណោម ៩០០ ០០០ អាជីវកម្មដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន អាជីវកម្មខ្នាតតូច និងមធ្យម​ រួម​ចំណែក​ជិត ៩៤ ភាគរយនៃចំនួនសរុប ​ហើយ​ទទួល​បាន​គោលនយោបាយអនុគ្រោះផ្សេង​ៗ​ ដើម្បីជួយពួកគេអភិវឌ្ឍផលិតកម្ម និងប្រាក់ចំណូលរយៈពេលវែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៧ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម