Connect with us

សេដ្ឋកិច្ច

អ្នកជំនាញហិរញ្ញវត្ថុ៖ «មុនពេលខ្ចីលុយ គិតឱ្យច្បាស់​ចៀសវាងហានិភ័យ»

បានផុស

នៅ

អក្ខរកម្មហិរញ្ញវត្ថុគឺជាចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ដែលមនុស្សគ្រប់រូប ជាពិសេស​ប្រជា​ជន​​​​កម្ពុជា​ត្រូវតែមានចំណេះដឹងផ្នែកនេះ ដើម្បីចៀសវាងហានិភ័យណាមួយ​នៅពេលដែល​យើង​​​​​ទៅខ្ចីលុយគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ចំ​ណេះ​ដឹងហិរញ្ញវត្ថុមានសារសំខាន់ណាស់ដែលប្រជាពលរដ្ឋត្រូវយល់ដឹង។

លោក តូច ចៅចេក មានប្រសាសន៍ថា៖ «មុនពេលយើងខ្ចីលុយគេគិតឱ្យច្បាស់ ប្រសិនបើ​យើង​​គិតថា ចង់ដូរឡានថ្មី ចុះឡានចាស់ហ្នឹងជិះកើតអត់ ចង់ដូរទូរស័ព្ទថ្មី តើមានលុយសល់អត់ បើយើង​ចេះតែបង្កើនបំណុល ហើយគិតថា មិនអីទេ បង់រំលស់ តែមួយខែ ២០ ឬ៣០ ដុល្លារ ថែម​ឡាន​ផង ផ្ទះផង និងអ្វីផ្សេងៗទៀត វាកាន់តែជ្រុល»។

លោក តូច ចៅចេក បញ្ជាក់ថា នៅពេលដែលមានវិបត្តិអ្វីមួយកើតឡើង យើងនឹងអាចមានបញ្ហា ដូច្នេះត្រូ​វ​គិតប្រើហិរញ្ញវត្ថុ និងចាយវាយត្រូវតែប្រុងប្រយ័ត្ន។

លោក តូច ចៅចេក បន្ថែមថា៖ «មិនមែនយើងថា ខ្ញុំក្រណាស់ដោយសារខ្ញុំរកបានតែ ២០០ ដុល្លារ កុំថាឡើយរកបាន ២០០ ក្រ រកបាន ២០០០ ក៏ក្រដែរ ប្រសិនបើយើងចាយដល់ ​៣០០០ រកបាន ២០០ ក៏យើងមានដែរប្រសិនបើយើង​ចាយតែ ១០០ ហើយ ១០០ ក៏យើង​ចាយ​​គ្រប់ដែរ ប្រសិនបើយើងចេះចាត់ចែងចំណាយឱ្យត្រឹមត្រូវ»។

យោងតាមធនាគារជាតិនៃកម្ពុជា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៦,១% ដល់ ៣៥៦,៩ ទ្រីលានរៀល (៨៨,៣ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះវិស័យធនាគារមាន ៩៥,៩% នៃទ្រព្យសកម្មប្រព័ន្ធធនាគារ វិស័យមីក្រូហិរញ្ញវត្ថុ ៣,៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុ ០,៥%។ ឥណទានអតិថិជនបានកើនឡើង ២,៦% ដល់ ២៣៨,១ ទ្រីលានរៀល (៥៨,៩ ប៊ីលានដុល្លារអាមេរិក)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២១ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម