Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញរបស់វៀតណាមទៅ​​អាមេរិក​កើន​ឡើង​ ​អម​ជាមួយ​​កំណើន​​ស៊ើប​អង្កេត​​ពាណិជ្ជកម្ម​​

បានផុស

នៅ

ការនាំចេញទំនិញរបស់​វៀតណាម​ទៅកាន់​សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់វៀតណាម ​បាន​ស្ទុះ​ងើប​ឡើងវិញយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយ​តម្លៃ​នាំ​ចេញបាន​​កើន​ដល់​ ១០ ប៊ីលាន​ដុល្លារ​ក្នុង​ខែ​មិថុនា និង​ខែ​កក្កដា​ ខណៈ​ការ​ស៊ើប​អង្កេត​ពាណិជ្ជកម្ម​ក៏​កើន​ឡើង​។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខណៈតម្លៃនាំចេញទៅ​អាមេរិក​ប្រចាំខែដើមឆ្នាំ មានចន្លោះ​ចាប់ពី ៨,៣ – ៨,៩ ប៊ីលាន​ដុល្លារ​ និង​ពេល​ខ្លះ​ធ្លាក់​ដល់​ ៧ ប៊ីលាន​ដុល្លារ​ក៏​ដោយ​ ក៏តម្លៃ​នាំ​ចេញ​ដដែល​បាន​កើន​ឡើង​ដល់​ ១០ ប៊ីលាន​ដុល្លារ​ ២​ខែ​ជាប់ៗ​គ្នា​នៅ​ខែ​មិថុនា និង​កក្កដា​។ ​

សរុបមក ​វៀតណាម​បាននាំចេញផលិតផលសរុបចំនួន ៦៦,០៩ ប៊ីលាន​ដុល្លារ​ ទៅកាន់​សហរដ្ឋ​អាមេរិក​៧​ខែ​ដើម​ឆ្នាំ​នេះ​ ដោយ​​កើន​ឡើង​ ២៤,៤ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​។ ទំនិញ​សំខាន់​ៗ​រួមមាន​ កុំព្យូទ័រ, ផលិតផលអេឡិចត្រូនិក និង​គ្រឿង​, គ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់, ​ផលិតផល​កាត់ដេរ-វាយនភ័ណ្ឌ, និងទូរស័ព្ទ និងគ្រឿង​។

​យ៉ាង​ណា​មិញ​ ខណៈការនាំចេញរបស់វៀតណាមកើនឡើង ​ផលិតផល​វៀតណាម​ក៏ប្រឈមនឹងករណី​ស៊ើបអង្កេត​ពាណិជ្ជកម្មជាច្រើនផងដែរ។ គិតត្រឹមខែមិថុនា ​វៀតណាម​បានជួបប្រទះការស៊ើបអង្កេត​ដើម្បី​ការពារពាណិជ្ជកម្មជាង ២៥០ ពី​ប្រទេស​ទីផ្សារចំនួន​ ២៤ ដោយ​ក្នុង​នោះ​​មាន​ ៦៤ ករណី​ ធ្វើ​ឡើង​ដោយ​អាមេរិក​។ ​

ទោះជាយ៉ាងណាក៏ដោយ វិធានការការពារពាណិជ្ជកម្មគឺជាទិដ្ឋភាពធម្មតានៃពាណិជ្ជកម្មអន្តរជាតិ ដោយអគ្គនាយករងនៃអាជ្ញាធរដោះស្រាយពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ ​លោក Chu Thang Trung ​បានពន្យល់ថា សហរដ្ឋអាមេរិកមានច្បាប់តឹងរ៉ឹងបំផុតលើការស៊ើបអង្កេត និងការអនុវត្តវិធានការការពារ ហើយ​មិន​ស៊ើប​អង្កេត​តែ​ទំនិញ​វៀតណាម​នោះ​ទេ​។

ប៉ុន្តែ​វិធានការ​បែប​នេះ​ បង្កការលំបាកដល់សហគ្រាសវៀតណាម ដោយសារអាមេរិកមិន​ទទួលស្គាល់វៀតណាមថា​ជា​ប្រទេស​មាន​សេដ្ឋកិច្ចទីផ្សារនោះ​ទេ​ ដែល​នេះ​មានន័យថា ​ក្រុមហ៊ុន​នាំចេញ​របស់​វៀតណាម​ ត្រូវ​ប្រឈមមុខ​នឹង​ការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនច្រើន​ពី​អាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម