Connect with us

សេដ្ឋកិច្ច

ហ៊ិននីគែន ខេមបូឌា សហការជាមួយធនាគារ វីង និង Wingmarket ផ្តល់កម្ចីខ្សែសង្វាក់ផ្គត់ផ្គង់គ្មានទ្រព្យធានា

បានផុស

នៅ

ធនាគារ វីង ថ្នាលទីផ្សារឌីជីថល Wingmarket និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរួមសហការគ្នាដើម្បីគាំទ្រទៅដល់អាជីវកម្មក្នុងស្រុក តាមរយៈការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ស្ថាប័នទាំងបី ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ក៏ដូចជាដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏មានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Manu Rajan អគ្គនាយកក្រុមហ៊ុន Wing Inter Logistic Technologies ដែលជាក្រុមហ៊ុនមេរបស់ Wingmarket បានលើកឡើងពីសក្តានុពលភាពនៃកិច្ចសហការមួយនេះ។ លោក Manu Rajan បានថ្លែងថា៖ “តាមរយៈការរួមបញ្ចូលគ្នានៃដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបពី Wingmarket រួមជាមួយនឹងហ៊ិននីគែន ខេមបូឌា យើងអាចបង្កើតបាននូវថ្នាលដ៏មានអានុភាពមួយ ដែលនឹងជួយសម្រួលក្នុងការទិញផលិតផលហ៊ិននីគែន ខេមបូឌា ហើយជំរុញកំណើនអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។”

Wingmarket គឺជាថ្នាលឌីជីថលដ៏ទំនើបមួយដែលជួយដល់អាជីវកម្មកម្ពុជាឱ្យសម្រេចបាននូវកំណើនដ៏ខ្លាំងខ្លា។ ដោយផ្តល់នូវដំណោះស្រាយសម្បូរបែប និងយន្តការខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបរបស់ខ្លួន Wingmarket មិនត្រឹមតែជួយសម្រួលប្រតិបត្តិការ ក៏ដូចជាបង្កើនប្រសិទ្ធភាពប៉ុណ្ណោះទេ តែក៏អាចជំរុញអាជីវកម្មគ្រប់ប្រភេទរីកលូតលាស់ តាមរយៈការបំពាក់មកជាមួយមុខងារវិភាគទិន្នន័យ ដំណោះស្រាយវិក្កយបត្រ ក៏ដូចជាសេវាកម្មដឹកជញ្ជូនផងដែរ។
ជាមួយគា្ននេះ ធនាគារ វីង នឹងផ្តល់ជូនកម្ចីរហ័ស ដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុទៅដល់ដៃគូអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលបានបំពេញគ្រប់លក្ខខណ្ឌ ក្នុងគោលបំណងជំរុញកំណើនអាជីវកម្មជាមួយ ហ៊ិននីគែន ព្រមទាំងដៃគូអាជីវកម្មទូទាំងប្រទេស ដែលភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យម (SMEs) និង មីក្រូសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs)។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “តាមរយៈកិច្ចសហការនេះ ធនាគារ វីង នឹងអាចផ្តល់សេវាកម្មហិរញ្ញវត្ថុបានកាន់តែច្រើនថែមទៀតទៅដល់ដៃគូអាជីវកម្មរបស់ ហ៊ិននីគែន ខេមបូឌា ដែលជួយពួកគាត់ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។”

ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិឈានមុខគេដែលមានប្រតិបត្តិការរយៈពេល៣០ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសតាមរយៈភាពជាដៃគូនេះ។ ជាមួយនឹងយុទ្ធសាស្រ្តរួមគ្នាដើម្បីធ្វើឲ្យកម្ពុជាកាន់តែប្រសើរ ក្រុមហ៊ុនមានគោលបំណងគាំទ្រអតិថិជនរបស់ខ្លួនដោយការបង្កើនល្បឿននៃការពង្រឹងផ្នែកឌីជីថល និងការបើកលទ្ធភាពទទួលបានហិរញ្ញប្បទានអាជីវកម្ម។

នាយកគ្រប់គ្រងនៃហ៊ិននីគែន ខេមបូឌា លោក Andy Hewson បានលើកឡើងថា៖ “យើងមានបំណងពន្លឿនការធ្វើការងារតាមរយៈឌីជីថល និងបច្ចេកវិទ្យានៅទូទាំងខ្សែសង្វាក់ផលិតកម្មរបស់យើង។ តាមរយៈការប្រើប្រាស់ជំនាញរបស់វីង ក្នុងវិស័យធនាគារឌីជីថល យើងអាចផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលនឹងជំរុញកំណើនសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាទូទៅ។ លោក Andy Hewson បានបន្តថា៖ “យើងសង្ឃឹមថាដៃគូអតិថិជនរបស់ហ៊ិននីគែន នឹងទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយឌីជីថលដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុពួកគេផ្ទាល់ ដូចជាជួយពង្រឹងការគ្រប់គ្រងលំហូរសាច់ប្រាក់កាន់តែប្រសើរឡើង បង្កើនលទ្ធភាពទទួលបានឥណទាន និងពង្រឹងទំនាក់ទំនងនៅក្នុងខ្សែចង្វាក់ជាមួយដៃគូអាជីវករក្នុងស្រុក។”

កិច្ចសហការនេះ គឺជាការបោះជំហានដ៏សំខាន់សំដៅដល់ការបង្កើតបាននូវការរួមបញ្ចូលប្រព័ន្ធអេកូឡូហ្ស៊ីឌីជីថលដ៏រឹងមាំមួយដែលគាំទ្រភាពច្នៃប្រឌិត ភាពងាយស្រួលទទួលបានសេវាហិរញ្ញវត្ថុ ក៏ដូចជាការរីកចម្រើនផ្នែកអាជីវកម្មប្រកបដោយនិរន្តរភាពនៃវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម