Connect with us

សេដ្ឋកិច្ច

ពីក្មេងកង្វាលគោ ក្លាយជាម្ចាស់កសិដ្ឋានបណ្ដុះកូនឈើប្រណិត

បានផុស

នៅ

ស្ថិតក្នុងវ័យ ៣៣ឆ្នាំ លោក យូ រ៉ន ​ដែលមានស្រុកកំណើតស្ថិតនៅ ស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ បានប្រែក្លាយខ្លួនពីជីវិតជាក្មេងកង្វាលគោ និងការងារស្រែចំការ មកជាម្ចាស់កសិដ្ឋានបណ្ដុះកូនឈើប្រណិតមួយដ៏ជោគជ័យម្នាក់នៅ​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យូ រ៉ន ​បានប្រាប់ កម្ពុជាថ្មី ថា ដំបូងឡើយ លោកគ្រាន់តែជាកូនកសិករនៅខេត្តពោធិ៍សាត់ ដែលមានតួនាទី ច្រូតស្មៅគោ និងមើលថែទាំគោ និងជួយធ្វើការងារស្រែចំការ របស់ឪពុកម្ដាយនៅស្រុកកំណើត តែប៉ុណ្ណោះ។

លោក បន្តថា ក្រោយមកនៅពេលដែលលោកបានចាកចេញពីស្រុកកំណើតមករស់នៅរាជធានីភ្នំពេញ យូរ៉ន បានសម្រេចចិត្តរៀនភាសាកូរ៉េ ដើម្បីបានទៅធ្វើការជាពលករស្របច្បាប់។ លោក យូ រ៉ន បន្ថែមទៀតថា បន្ទាប់ពីត្រឡប់មកពីប្រទេសកូរ៉េវិញ លោកពុំទាន់មានជំនាញ ឬមុខរបរអ្វីច្បាស់លាស់នោះទេ ទើបលោកសម្រេចចិត្តចិញ្ចឹមគោ នៅស្រុកកំណើតបន្តទៀតទៅ។

ចូលមកដល់ឆ្នាំ ២០១៦ យូ រ៉ន បាននឹកឃើញគំនិតមួយ ដោយបានគាស់កូនឈើពីដីចម្ការរបស់ខ្លួន នៅខេត្តពោធិ៍សាត់ ដើម្បសាកល្បងដាក់លក់នៅលើទីផ្សារ ក្នុងរាជធានីភ្នំពេញ តែអ្វីដែលមិននឹកស្មាន យូ រ៉ន បានទទួលការគាំទ្រពីសំណាក់អតិថិជន យ៉ាងច្រើន ទាំងពលរដ្ឋសាមញ្ញ និងមន្រ្តីរាជកាល ដែលមានគំនិតចង់ទិញកូនឈើ មានដូចជា៖ កូនធ្នង់ ក្រញូង ចន្ទគិរី និងកូនឈើជាង ៥មុខទៀត ដើម្បីយកទៅដាំនៅដីចម្ការ និងលម្អគេហដ្ឋាន របស់ពួកគាត់។

យូរ៉ន បានប្រាប់ឱ្យដឹងទៀតថា ជាគោលដៅសម្រាប់ថ្ងៃអនាគត លោកគ្រោងនឹងបណ្ដុះ និងប្រមូលទិញកូនឈើប្រណិត ទាំងនេះ ពីម្ចាស់ចម្ការនៅឯស្រុកកំណើតរបស់លោក ធ្វើយ៉ាងណាឱ្យបានចំនួន ១៦លានដើម សម្រាប់ចែកចាយ និងលក់បន្តទៅកាន់អតិថិជន ដែលមា​នបំណងចង់ដាំកូនឈើប្រណិត ជួយដល់បរិស្ថាន និងលម្អតាមផ្ទះ សាលារៀន និងមន្ទីរពេទ្យ ជាដើម។

សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋានរបស់ យូរ៉ន បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងមន្រ្ដីរាជកាល យ៉ាងច្រើនកុះករ ជាក់ស្ដែងកាលពីឆ្នាំ ២០២៣ កន្លងទៅ យូរ៉ន អាចលក់បានកូនឈើប្រណិតទាំងនេះទៅកាន់ទីផ្សារបានជាង ១លានដើម រួចមកហើយ។

កសិដ្ឋានបណ្ដុះកូនឈើប្រណិតនេះ បានបើកដំណើរការតាំងពីឆ្នាំ២០១៦ បច្ចុប្បន្នមានទីតាំងស្ថិតនៅ ផ្លូវមហាវិថី ឌីប៉ុក ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែព្នៅ (ក្បែរវត្ត កប់ស្រូវ) រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម