ព័ត៌មានអន្ដរជាតិ
ថៃត្រៀមខ្លួនការពារការនាំចេញ ចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក
រដ្ឋាភិបាលថៃ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងផលប៉ះពាល់ដែលអាចកើតមានលើការនាំចេញចំរបស់ប្រទេស ចំពេលមានកំណើននៃការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ដែលកំពុងរុញច្រានដោយភាពមិនប្រាកដប្រជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger កាលពីពេលថ្មីៗនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បានគូសបញ្ជាក់ពីការបន្តតាមដានពីទិដ្ឋភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយបង្ហាញពីក្ដីព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចដែលអាចនឹងអាចកើនឡើងតាមរយៈទីផ្សារពិភពលោក។
លោកបានបន្តយ៉ាងដូច្នេះថា៖ «យើងបានកំពុងសម្របសម្រួល និងជួបជាមួយសហគ្រិនខ្នាតតូច មធ្យម និងធំ ដើម្បីជួយពួកគេសម្របខ្លួនទៅនឹងការប្រែប្រួលរបស់ពិភពលោក។ ក្រសួងកំពុងស្វែងរកដំណោះស្រាយ ហើយនឹងផ្តល់ព័ត៌មានថ្មីៗអំពីដំណើរការរបស់ខ្លួន»។

ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន ដោយឃើញថា បរិយាកាសនយោបាយ និងសេដ្ឋកិច្ច ជម្លោះ និងការវិវឌ្ឍនៃសណ្តាប់ធ្នាប់ពិភពលោក បង្ហាញពីបញ្ហាដែលការនាំចេញត្រូវប្រឈម។ កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការឆ្លើយតបជាប្រព័ន្ធចំពោះស្ថានការណ៍ទាំងនេះ កំពុងបន្ត។
ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បានព្រមានពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានលើអ្នកនាំចេញ និងក្រុមហ៊ុនផលិតរបស់ថៃ ប្រសិនបើសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ លោកបានកត់សម្គាល់ថា វិស័យនាំចេញនឹងក្លាយជាវិស័យដំបូងគេដែលទទួលបានផលប៉ះពាល់ ខណៈក្រុមហ៊ុនផលិតនឹងជួបប្រទះនឹងការលក់យឺត និងកង្វះការបញ្ជាទិញថ្មី។

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ