សេដ្ឋកិច្ច
អាជ្ញាធរបន្តបញ្ចេញគ្រឿងចក្រ កិនបង្ហាប់ផ្លូវវាលរេញ-ត្រពាំងរពៅ
កំណាត់ផ្លូវជាតិលេខ៣ (វាលវេញ-ត្រពាំងរពៅ) ដែលរងការខូចខាតមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលប្រចាំ ក្រោមការទទួលបន្ទុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ ថា អាជ្ញាធរខេត្តព្រះសីហនុតែងតែបញ្ចេញគ្រឿងចក្របន្តថែទាំ និងជួសជុលជាប្រចាំ ដើម្បីធានាដល់ការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា កំណាត់ផ្លូវវាលរេញ-ត្រពាំងរពៅ ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រមាណ ២០ គីឡូម៉ែត្រ ទម្រាំឈានទៅដល់ ការអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៣ កំពត-វាលរេញ ប្រវែង ២០ គីឡូម៉ែត្រ រំពឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤ បន្ទាប់ពីទទួលបានថវិកាកម្ចីពីប្រទេសចិន។
គម្រោងផ្លូវជាតិលេខ ៣ ត្រពាំងរពៅ-វាលរេញ ត្រូវការសិក្សាឱ្យបានច្បាស់លាស់ និងជជែកលម្អិតពីរបៀបសាងសង់ ចៀសវាងធ្វើរួចហើយ ខូចវិញ។
ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។

ក្នុងកំណាត់ ៥ គ.ម ដែលមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យធ្វើការវាយសសរគ្រឹះដល់ជម្រៅ ១៨ ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ។
ដោយឡែកចំពោះកំណាត់ ១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះខាងក្រោម រួចហើយចាក់បេតុងកម្រាស់ ២៦ ស.ម ទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត