Connect with us

ព័ត៌មានជាតិ

​ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំ២០២៤នឹងត្រូវបានរៀបចំធ្វើនៅខែវិច្ឆិកាខាងមុខនេះ

បានផុស

នៅ

ប្រទេសកម្ពុជានឹងគ្រោងរៀបចំការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំ២០២៤ដើម្បីលើកកម្ពស់ម្ហូបខ្មែរ ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត ជាពិសេសគឺការបង្ហាញនូវមុខម្ហូបដ៏សម្បូរបែបទៅកាន់សាធារណៈជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១២សីហា​ថាការប្រកួតធ្វើម្ហូបប្រចាំឆ្នាំ២០២៤នេះនឹង ប្រព្រឹត្តិទៅ នៅថ្ងៃទី៦ ទី៧ និងទី៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រខាងមុខនេះនៅក្នុងពិព័រណ៍ B2B វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច២០២៤ (CAMFOOD & CAMHOTEL 2024)។

លោកបានបន្តថា៖« ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះ នឹងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបអោយកាន់តែប្រសើរ។ យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវនិងពង្រឹង ជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិនិងអន្តរជាតិដើម្បីធ្វើឱ្យប្រសើរឡើងនៃម្ហូបដ៏សម្បូរបែបរបស់កម្ពុជា»។

លោកបានបន្តថាវិញ្ញាសារប្រកួតម្ហូបនេះមានដូចជា ការឆ្លាក់ផ្លែឈើនិងបន្លែ មាន់ទួរគី សាច់គោស្អែក គុយទាវភ្នំពេញជាមួយគ្រឿងសមុទ្រ អាហារបួស តុបតែងនំ និងការដាក់បង្ហាញ     នំប៉័ង។ ចំពោះបេក្ខជនដែលមានបំណងចង់ចូលរួមប្រកួតសូមទាក់ទងមកក្រុមការងារសមាគមដើម្បីសាកសួរព័ត៌មានបន្ថែម។

លោកសង្ឃឹមថាតាមរយៈការប្រកួតប្រជែងនេះភ្ញៀវជាតិ និងអន្តរជាតិនឹងឃើញពីភាពទាក់ទាញរបស់ម្ហូបអាហារ ខ្មែរយើងថែមមួយកម្រិតទៀត។ ម៉្យាងវិញទៀត នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ ចុងភៅ នៅតាមភោជនីយដ្ឋានឬសណ្ឋាគារទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាចូលរួមបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដែលពួក គាត់មាន ដើម្បីបង្ហាញទៅកាន់គណកម្មការនិងទស្សនិកជន។

លោកបានបន្តទៀតថាការរៀបចំការប្រកួតនេះសមាគមនសហគមន៍ចុងភៅកម្ពុជាចង់ចូលជាផ្នែកមួយដើម្បីរួមចំណែកក្នុងការ ទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាលើកតំកើននូវតម្លៃរបស់ម្ហូបខ្មែរយើងតាំងពី បុរាណកាល និងធ្វើការជំរុញបន្ថែមនូវការប្រើប្រាស់ផលិតផល និងគ្រឿងទេស របស់ខ្មែរដែលប្រជាកសិករកំពុងដាំដុះ នេះជាកត្តាមួយក្នុងការធ្វើឲ្យប្រជាកសិករ របស់យើងមានជីវភាពកាន់តែល្អប្រសើរឡើង។

លោកបានបន្ថែមថាក្រៅពីរៀបចំការប្រកួតធ្វើម្ហូបហើយពិព័រណ៌នេះនឹងបង្ហាញនូវទម្រង់     សំខាន់ៗចំនួនបីរួមមានបរិក្ខារផ្គត់ផ្គង់ដូចជាបង្ហាញការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងបច្ចេកវិទ្យាផ្ទះបាយ ឧបករណ៍រៀបចំអាហារ ម្ហូបបួស ការរចនានំអាពាហ៍ពិពាហ៍ និងសម្ភារៈ ផ្គត់ផ្គង់ភោជនីយដ្ឋាន។អាហារ និងភេសជ្ជៈរួមមានគ្រឿងផ្សំ ភេសជ្ជៈ វិស័យកាហ្វេរ និង ផលិតផលសម្រេចពីក្នុងស្រុកនិងជុំវិញពិភពលោកនិងបដិសណ្ឋារកិច្ច និងការលក់រាយដូចជាបង្ហាញសេវាកម្មបដិសណ្ឋារកិច្ចទំនើប ដំណោះស្រាយបច្ចេកវិទ្យា និងការច្នៃប្រឌិតផ្នែកលក់រាយនិងលក់ដុំនិងជំនាញបដិសណ្ឋារកិច្ច

ដូចជាការរៀបចំគ្រែ ការរៀបចំផ្កា ការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។

គួរបញ្ជាក់ថាពិព័រណ៍ B2B វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច២០២៤ (CAMFOOD & CAMHOTEL 2024)ដោយមានក្រុមហ៊ុនដាក់តាំងជាង១៥០ហើយរំពឹងថានឹងមានអ្នកចូលរួមទស្សនាប្រមាណជាង១២០០០នាក់ ហើយពិព័រណ៍ដ៏សំខាន់នេះនឹងក្លាយជាមជ្ឈមណ្ឌល ដ៏រស់រវើកដើម្បីបង្ហាញអំពីឧត្តមភាពនៃសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មម្ហូបអាហារកម្ពុជា ជាមួយនិន្នាការនៃការវិត្តន៍នៃវិស័យ បដិសណ្ឋារកិច្ចទំនើបទាន់សម័យនាពេលបច្ចុប្បន្ននិងអនាគត៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ១៧ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សេដ្ឋកិច្ច១៨ នាទីutes មុន

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្រ្តីធនធានទឹកទទូចពលរដ្ឋធ្វើស្រែប្រាំងស្ដាប់ការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹក

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្ពុជានឹងបន្តប្រ​ឈមកត្តា​ខាងក្រៅ ខណៈកំពុងរៀបចំខ្លួនចាកចេញពី LDC ​នៅឆ្នាំ២០២៩​

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម