សេដ្ឋកិច្ច
អស្ចារ្យណាស់! កាហ្វេ របស់កម្ពុជាយើងជាប់ការវាយតម្លៃជាកាហ្វេរ៉ូប៊ូស្តាប្រណីតពីវិទ្យាស្ថានគុណភាពកាហ្វេអន្តរជាតិ CQI
ក្រុមហ៊ុន ខូហ្វី បាននាំយកសមិទ្ធិផលថ្មីជូនប្រជាកសិករដាំដំណាំកាហ្វេ ក្នុងខេត្តមណ្ឌលគីរី ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលនៅពេលថ្មីៗនេះ គ្រាប់កាហ្វេរ៉ូប៊ូស្តាខេត្តមណ្ឌលគីរី កែច្នៃដោយក្រុមហ៊ុនខូហ្វី ទទួលបាននូវការវាយតម្លៃថាជាកាហ្វេរ៉ូប៊ូស្តាប្រណីត (Fine Robusta) ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ពីវិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI (Coffee Quality Institute) ដែលជាស្ថាប័នវាយតម្លៃគុណភាពកាហ្វេពិភពលោក ។


វិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេពិភពលោក CQI (Coffee Quality Institute) គឺជាវិទ្យាស្ថានមួយដ៏សំខាន់នៅក្នុងឧស្សាហកម្មកាហ្វេ ដែលបញ្ជាក់ពីគុណភាពកាហ្វេ និងស្តង់ដាគុណភាពអនាម័យ។ ដើម្បីអាចទទួលបានវិញ្ញាបនប័ត្រជាកាហ្វេរ៉ូប៊ូស្តាប្រណីត អ្នកជំនាញកាហ្វេពីវិទ្យាស្ថាន CQI បានវាយតម្លៃយ៉ាងម៉ត់ចត់ ទៅលើកត្តាផ្សេងៗ រួមមាន៖ ក្លិន រសជាតិ អាស៊ីត សំបក និងតុល្យភាពរបស់កាហ្វេ។ តាមរយៈការផលិតនិងកែច្នៃដែលប្រកបទៅដោយភាពច្នៃប្រឌិតនិងប្រកាន់ឃ្ជាប់នូវគុណភាពនិងអនាម័យ ខូហ្វី បានកំណត់ស្តង់ដាថ្មីមួយសម្រាប់ឧស្សាហកម្មកាហ្វេកម្ពុជា និងបង្ហាញពីសមត្ថភាពក្នុងការផលិត និងកែច្នៃកាហ្វេរ៉ូប៊ូស្តាមណ្ឌលគីរី ទៅកាន់ទីផ្សារពិភពលោក។

ការទទួលស្គាល់នេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តមិនងាករេរបស់ក្រុមហ៊ុន ខូហ្វី ចំពោះការអភិវឌ្ឍន៍គុណភាព និងតួនាទីរបស់ខ្លួនក្នុងការលើកកំពស់កេរ្តិ៍ឈ្មោះកាហ្វេមណ្ឌលគីរីរបស់ប្រទេសកម្ពុជាឲ្យទទួលស្គាល់នៅជុំវិញពិភពលោក និងឲ្យស្របតាមទីផ្សារអន្តរជាតិតាមរយៈគម្រោង “អភិវឌ្ឍន៍ខ្សែរច្រវ៉ាក់តម្លៃកាហ្វេប្រកបដោយចីរភាព’’ របស់ក្រុមហ៊ុន ខូហ្វី ផ្ទាល់ ដោយបានទទួលទំនុកចិត្ត និងសហការរួមគ្នាជាមួយនឹងមន្ទីរកសិកម្មខេត្តមណ្ឌលគីរី


ជាពិសេសក្រោមជំនួយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ ហៅកាត់ DFCD ដែលមានការជួយសម្របសម្រួលពីអង្គការ SNV។
ជាការពិតណាស់ កន្លងមកនេះ ក្រុមហ៊ុនបាន ធ្វើការជាមួយនឹងកសិករជាច្រើនដើម្បីប្រមូលទិញយកគ្រាប់កាហ្វេស្រស់ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ បានចុះចែកកូនកាហ្វេ និងបង្កើតសិក្ខាសាលាបង្រៀនអំពីការដាំដុះថែទាំកាហ្វេ ទៅដល់កសិករជាដើម។ ក្រុមហ៊ុនក៏បានវិនិយោគបង្កើតចំការកាហ្វេគំរូ និងកន្លែងបណ្តុះកូនកាហ្វេនៅស្រុកអូរាំងខេត្តមណ្ឌលគីរី និងបង្កើត សហគ្រាសកែឆ្នៃគ្រាប់កាហ្វេធម្មជាតិស្តងដាអន្តរជាតិដំបូងបង្អស់នៅប្រទេសកម្ពុជា នៅ ឃុំ ប៊ូស្រា ស្រុកពេជ្រាដា ក្នុងគោលបំណងជាកន្លែងជំរុញការដាំដុះ កន្លែងប្រមូលទិញទិន្នផលកាហ្វេពីប្រជាកសិករ និងកន្លែងកែច្នៃកាហ្វេ ប្រកបដោយ គុណភាពខ្ពស់។
លោក ម៉ម មករា ប្រធាននាយកដ្ឋានផលិតកម្មក្រុមហ៊ុន ខូហ្វី បានលើកឡើងថា “យើងមានមោទនភាពជាខ្លាំងដែលបានក្លាយជាក្រុមហ៊ុនខ្មែរ ដំបូងគេ ដែលបានកែច្នៃកាហ្វេស្រស់ឲ្យក្លាយជាកាហ្វេរ៉ូប៊ូស្តាប្រណីត និងទទួលបានវិញ្ញាបនប័ត្រ ពី វិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI ។ សម្រាប់ របស់យើង ការទទួលស្គាល់នេះ គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់កសិករ និងក្រុមការងាររបស់យើង។ យើងជឿជាក់ថាសមិទ្ធិផលនេះនឹងបើកទំព័រប្រវត្តិសាស្រ្ត សម្រាប់កាហ្វេកម្ពុជាទៅកាន់ទីផ្សារពិភពលោក។”

សម្រាប់ព័ត៌មានបន្ថែមពីការវាយតម្លៃថាជាកាហ្វេរ៉ូប៊ូស្តាប្រណីត (Fine Robusta) វិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI។
https://database.coffeeinstitute.org/coffee/939618








-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច