Connect with us

ព័ត៌មានជាតិ

MSMEs ចំនួន ៤៣៨កម្ចីស្មើនឹងទំហំជាង ៣៦​លានដុល្លារតាមរយៈការធានាឥណទានដោយ CGCC

បានផុស

នៅ

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) ​ចំនួន ៤៣៨កម្ចី ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន ៣៦,៦៧លានដុល្លារនៅក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៤ ក្នុងការយកទុនទាំងនោះ​ទៅ​បន្តនិរន្តភាពនិងពង្រីកអាជីវកម្មរបស់ពួកគេ បន្ទាប់ទទួលរងផលប៉ះពាល់​ដោយការរីក​រាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម​ CGCC សម្រាប់កញ្ចប់ឥណទាននេះគឺធ្វើការធានានៅក្រោមគម្រោធានាឥណទានចម្បងចំនួន៥គឹ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (WEGS) គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ (CFGS-TR) និងគម្រោងធានាឥណទានជាកញ្ចប់ (PGS)។ ក្នុងនោះគម្រោងធានាឥណទានជាកញ្ចប់មានទាំងអស់ ១៥គម្រោង ដែល មានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ៧ស្ថាប័ន។

នៅក្នុងឆ្នាំកន្លងមក ការធានាឥណទានរបស់ CGCC មានសន្ទុះគួរឱ្យកត់សម្គាល់ ដែលក្នុងនោះកម្ចីចំនួន១៩៤ ត្រូវបានទទួលការធានាក្នុងឆ្នាំ២០២១, ៧៩១កម្ចី ទៀត ក្នុងឆ្នាំ២០២២ និងកើនឡើងដល់ ៩៤៣កម្ចី ក្នុងឆ្នាំ២០២៣។ គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៤ សន្និធិទំហំការធានាឥណទានសរុបរបស់ CGCC គឺមានចំនួន ៩៣,៥៩លានដុល្លារ ដែលនេះគឺជាអិចស្កូស៊ីរបស់ CGCC ។ រហូតមកដល់ចុងត្រីមាសទី២ ឆ្នាំ២០២៤ CGCC ក៏បានបង់សងកម្ចីដែលមានការធានាចំនួន២៨ ដែលបានបាត់បង់ ក្នុងទំហំប្រមាណ ៦៦,៦ម៉ឺនដុល្លារ។

​បើតាម​ CGCC ឥណទានមិនដំណើការ(NPL Ratio)កើនឡើងស្របនឹងនិន្នាការនៃ NPL នៅក្នុងវិស័យធនាគារទាំងមូល ក្នុងរយៈ ពេល ៣ឆ្នាំកន្លងទៅ។ អត្រា TOAN COCC គណនា ដោយយក សន្និធិឥណទានៃ NPL ការធានាឥណទានសŃ COCC។ ក្នុងនោះ អត្រា NPL របស់​ CGCC មានទី​១,១២%   ត្រឹមឆ្នាំ២០២២កើនដល់៦,៦៨% ត្រឹមឆ្នាំ២០២៣ និង៩,១៨% ត្រឹមខែមិថុនា ឆ្នាំ២០១៤ ធៀបនឹងអត្រា​ NPL ក្នុងវិស័យធនាគារ ដែលមានចំនួន ៣​%ក្នុងឆ្នាំ២០២២; ៥,៤% ក្នុងឆ្នាំ២០២៣ និង៦,៨%ត្រឹមខែមិថុនាឆ្នាំ២០២៤។

​​លោក Wong Keet Loong នាយកប្រតិបត្តិCGCC បានលើកឡើងនៅក្នុងរបាយការណ៍​នោះថា​ ផ្អែកទៅលើទិន្នន័យចុងក្រោយរបស់ CGCC យើងឃើញថាមានអាជីកម្ម ៣ប្រភេទដែលមានចំណាត់ថ្នាក់ឥណទានធ្លាក់ចុះ ចាប់ពី «ក្រោមស្តង់ដារ» រហូតដល់ «បាត់បង់» ខ្ពស់ជាងគេ គឺជាង៣៩%នៃអាជីវកម្មទាំងអស់។ អាជីវកម្ម៣ប្រភេទនោះរួមមាន ការលក់គ្រឿងទេស និងភេសជ្ជៈ (១៤,៧%); ការធ្វើសំណង់និងជួញដូរគ្រឿងសំណង់(១២,២%); ​ និងការជួញដូរផលិតផលកសិកម្ម (២១,២%)។

លោកបានគូសបញ្ជាក់ថា៖« ដើម្បីជំរុញកំណើនអភិវឌ្ឍន៍របស់សហគ្រាសមីក្រូ តូច និង មធ្យមទូទាំងប្រទេស CGCC បានពង្រីកវិសាលភាពការធានាឥណទាន​គ្របដណ្តប់​បានទូទាំង២៥​រាជធានី-ខេត្ត តាមរយៈវិធានការ និងសកម្មភាពនានារបស់ខ្លួន»៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម