សេដ្ឋកិច្ច
ប្រទេសចិន ជាប្រភពនៃការវិនិយោគដ៏ធំរបស់កម្ពុជា
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា មានប្រសាសន៍ថា ប្រទេសចិនគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំរបស់កម្ពុជារយៈពេលជាច្រើនឆ្នាំ។
លោកអ្នកឧកញ៉ា លើកឡើងនៅក្នុងសន្និសីទស្ដីពី «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្ដូរវប្បធម៌ចិន-កម្ពុជា និងការតាំងពិព័ណ៌អំពីសំបុត្រទំនាក់ទំនងរវាងចិនក្រៅប្រទេសជាមួយសាច់ញាតិស្រុកកំណើត» កាលពីរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកអ្នកឧកញ៉ា ពុង ឃាវសែ លើកឡើងថា កម្ពុជាគឺជាប្រទេសសមាជិកអាស៊ាន ដែលមានគោលនយោបាយសេដ្ឋកិច្ចបើកចំហរកម្រិតខ្ពស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងភូមិសាស្ត្រល្អប្រសើរ គ្មានគ្រោះធម្មជាតិធ្ងន់ធ្ងរ។ ហើយថា ស្ថានការណ៍នយោបាយមានស្ថិរភាព គ្មានការគ្រប់គ្រងលើការប្ដូររូបិយបណ្ណ តម្លៃពលកម្មទាប និងទទួលបានការអនុគ្រោះពន្ធអាករជាច្រើន ហើយក៏ជាប្រទេសចូលរួមជំរុញក្នុងការកសាង គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ ផ្លូវមួយ»។
លោក សេង វណ្ណៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងថា កម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មី បានកសាងមូលដ្ឋានសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនតាមរយៈ ការពង្រីក និងបង្កើនពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងជំរុញទាក់ទាញវិនិយោគផ្ទាល់ពីបរទេសតាមរយៈការកែលម្អនូវបរិយាកាសធុរកិច្ច និងការវិនិយោគ។

លោក សេង វណ្ណៈ បន្តថា ការពង្រឹង និងស្ដារឡើងវិញនូវហេដ្ឋរចនាសម្ព័ន្ធ ដែលមានផ្លូវ ស្ពាន ប្រឡាយ និងបណ្ដាញអគ្គិសនី ដើម្បីលើកកម្ពស់ការតភ្ជាប់ និងភាពប្រកួតប្រជែង។
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាមានទំហំទឹកប្រាក់ ១,៣៨ ពាន់លានដុល្លារ ស្មើនឹង ៤២,៦% នៃការវិនិយោគសរុប។
សូមជំរាបថា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជានៅកម្ពុជា សហការជាមួយរដ្ឋាភិបាលទីក្រុងសាន ថូវ ប្រទេសចិន និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ រៀបចំសន្និសីទស្ដីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្ដូរវប្បធម៌ចិន (ទីក្រុងសាវថូវ)-កម្ពុជា (រាជធានីភ្នំពេញ) និងការតាំងពិព័ណ៌អំពីសំបុត្រទំនាក់ទំនងរវាងចិនក្រៅប្រទេសជាមួយសាច់ញាតិស្រុកកំណើត។

នៅក្នុងសន្និសីទភាគីទាំងពីរក៏បានសម្រេច៖
១. ឯកភាពគ្នាបង្កើតទំនាក់ទំនងផ្លាស់ប្តូរទីក្រុងជាមិត្ត ដើម្បីពង្រឹងការយោគយល់ និងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងទីក្រុង និងប្រជាជននៃទីក្រុងទាំងពីរ ព្រមទាំងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌ និងទេសចរណ៍។
២. ភាគីទាំងពីរ នឹងធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពនានាទៅវិញទៅមកយ៉ាងសកម្ម រក្សាការប្រាស្រ័យ ទាក់ទងគ្នា លើការផ្លាស់ប្តូរសកម្មភាពជាមិត្តភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក កិច្ចការដែល យកចិត្តទុកដាក់រួមគ្នា ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
៣. ក្រោយពេលអនុស្សរណៈនេះចូលជាធរមាន ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យកិច្ចការបរទេស នៃទីក្រុងសានថូវ ខេត្តក្វាងតុង ត្រូវដើរតួជាយន្តការ សម្របសម្រួលពិគ្រោះយោបល់ការអនុវត្តខ្លឹមសារនៃអនុស្សរណៈនេះ។
៤. អនុស្សរណៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា និងមានសុពលភាពរយៈពេល ៥ ឆ្នាំ។ អំឡុងពេល ៦ខែមុនផុតកំណត់សុពលភាព ប្រសិនបើមិនមានភាគីមួយណាស្នើឱ្យបញ្ចប់ អនុស្សរណៈនេះនឹងបន្តមានសុពលភាព៕



អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ