Connect with us

សេដ្ឋកិច្ច

កម្ពុជាដាក់ឱ្យប្រើប្រព័ន្ធអេឡិចត្រូនិកនៅដើមខែក្រោយ ខណៈអ្នកជំនាញឱ្យយោបល់បន្ថែម​គោល​នយោ​បាយទាក់ទាញទេសចរ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាត្រៀមដាក់ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​​អេឡិក​ត្រូនិកសម្រាប់អ្នកដំណើរតាមជើង​ហោះហើរនៅកម្ពុជា ដើម្បីសម្រួលដល់​ការធ្វើដំ​ណើរចាប់ពីថ្ងៃទី ០១ ខែកញ្ញា ខាងមុខ ខណៈអ្នកនៅក្នុងវិស័យនេះលើកឡើងថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះផ្តល់ភាពងាយស្រួលច្រើនដល់ភ្ញៀវទេចរចូលមកទស្សនាប្រទេសកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់​កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ នេះថា លោកទទួលស្គាល់ថា ការដាក់ឱ្យ​ដំណើរការប្រព័ន្ធ​​អេឡិក​ត្រូនិកទាំងការបង់ពន្ធ និងការដាក់ពាក្យសុំទិដ្ឋការនៅពេលមកដល់​ (Visa on Arrival) និងវីសារនៅក្រៅវាជួយសម្រួលដល់អ្នកដំណើរ ងាយស្រួលជាងមុន ប៉ុន្តែលោកថា នេះមិនមែនជាគោលនយោបាយធំដុំ ដែលទាក់ទាញ និងលើកទឹក​ចិត្តភ្ញៀវ​ទេសចរ​មកកម្ពុជានោះទេ។

លោក ធួន ស៊ីណាន បន្តថា៖ «រដ្ឋាភិបាលគួរដាក់បន្ថែមគោលនយោបាយណាដែលមាន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរដូចជាការសាកល្បងមិនយកថ្លៃវីសាជាដើម ឬសេវាកម្មផ្សេង​ទៀត ដែល​ជាចំណុចទាក់ទាញ ដោយ​សារទេសចរដែលមកលេង​ច្រើនគឺភាគច្រើននៅ​ប្រទេស​ជិតខាង​កម្ពុជា»។

យោងតាមរបាយការណ៍ អាកាសចរណ៍ស៊ីវិលកម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាម​ជើងអាកាសចំនួនជាង ៣ លាននាក់ (៣,០៣៦,៩៤៤ នាក់) ក្នុងនោះរួមមាន​អ្នកដំណើរ​អន្តរជាតិ មានចំនួន ២,៨៨៤,៧៤៦នាក់ ខណៈអ្នកដំណើរក្នុងស្រុក មានចំនួន ១៥២,១៩៨​នាក់។

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាន​​​នាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹង​រយៈពេល​ដូច​គ្នានៅឆ្នាំ​២០២៣។ នេះបើយោង​តាម​ក្រសួងទេសចរណ៍។

ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន​៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧% កូរ៉េ ១០១ ៤៣៥ កើន ១៦,៧%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង

ជីវិតកម្សាន្ដ១០ នាទីutes មុន

​ផ្ទុះ​កំហឹង តារា​កំប្លែង​ម្នាក់ លាត​ត្រដាង​ថា ​គាត់​មិន​អើពើនឹង Jin សមាជិក​ក្រុម BTS កាល​ពី​អតីតកាល

Sokha Hotels

ព័ត៌មានពេញនិយម