ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចសិង្ហបុរី កើនឡើង ២,៩ ភាគរយ នៅត្រីមាសទី២ ដោយស្មើនឹងការរំពឹងទុក
ទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរី បានបង្ហាញកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសបានកើនឡើង ២,៩ ភាគរយ ក្នុងត្រីមាសទី២ ចន្លោះពីខែមេសា-មិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយស្មើនឹងការរំពឹងទុកជាមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងពាណិជ្ជកម្មសិង្ហបុរី បានឱ្យដឹងផងដែរថា ខ្លួនបានកែសម្រួលអត្រាការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលប្រើសម្រាប់វាស់កំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២៤ ចន្លោះពី ២-៣ ភាគរយ ពី ១-៣ ភាគរយ ក្នុងការព្យាករកាលពីលើកមុន។
កំណើននៅក្នុងត្រីមាសទី២ ត្រូវបានជំរុញជាចម្បងដោយពាណិជ្ជកម្មលក់ដុំ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងវិស័យព័ត៌មាន និងទំនាក់ទំនង។ យ៉ាងណាមិញ វិស័យផលិតកម្មបានធ្លាក់ចុះ ១ ក្នុងត្រីមាសដដែល ដោយសារតែការធ្លាក់ចុះក្នុងផលិតកម្មជីវវេជ្ជសាស្ត្រ។
ទោះយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មបាននិយាយថា៖ «ទស្សនវិស័យតម្រូវការខាងក្រៅរបស់សិង្ហបុរី រំពឹងថានឹងមានភាពធន់ពេញមួយឆ្នាំទោះបីជាហានិភ័យនៅតែមានដោយសារតែកំណើននៃភាពតានតឹងពីជម្លោះភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម ឬទោះបីលក្ខខណ្ឌហិរញ្ញវត្ថុសកលមានភាពតឹងរ៉ឹងយូរជាងការរំពឹងទុក ក៏ដោយ។

ផ្ទុយទៅនឹងហានិភ័យនៃការធ្លាក់ចុះ ក្រសួងដដែលបាននិយាយផងដែរថា៖ «វិស័យផលិតកម្មរបស់ប្រទេសសិង្ហបុរី រំពឹងថានឹងមានការងើបឡើងវិញបន្តិចម្តងៗនៅក្នុងឆមាសទី២នៃឆ្នាំនេះ»។
កាលពីខែមុន អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលជាធនាគារកណ្តាលរបស់ប្រទេស បាននិយាយថា ខ្លួនរំពឹងថាសេដ្ឋកិច្ចនឹងមានភាពរឹងមាំក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៤ ជិតអត្រាដែលបានព្យាករ ២-៣ ភាគរយ។
គួររំឭកថា កាលពីឆ្នាំ ២០២៣ GDP របស់សិង្ហបុរី បានកើនឡើងតែ ១,១ ភាគរយ ប៉ុណ្ណោះ ដោយទាបជាងអត្រា ៣,៨ ភាគរយ ក្នុងឆ្នាំ ២០២២៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង