Connect with us

ព័ត៌មានអន្ដរជាតិ

សហព័ន្ធឧស្សាហកម្មថៃ៖ ការ​វិនិយោគលើ​​ដែកថែប​របស់​ចិន​ គំរាម​កំហែង​ដល់​ឧស្សាហកម្ម​​ក្នុង​ស្រុក

បានផុស

នៅ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃចន្ទថា ឧស្សាហកម្មដែកថែបរបស់ថៃស្ថិតក្នុងហានិភ័យនៃការគ្របដណ្តប់ដោយក្រុមហ៊ុនចិន ដែលបង្កើតរោងចក្រដែកថែបនៅក្នុងប្រទេសរបស់​ខ្លួន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសហព័ន្ធ លោក Kriengkrai Thiennukul បាននិយាយថា អត្រាលទ្ធភាព​​​ប្រើ​ប្រាស់​របស់ឧស្សាហកម្មដែកថែបថៃ​ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ឆ្នាំ ដោយ​ក្នុង​រយៈពេល៦ខែដំបូងនៃឆ្នាំនេះ មាន​ត្រឹម​ ២៩,៣ ភាគរយ​ ធ្លាក់​ចុះ​ពី​ ៣១,២ ភាគរយ​ ធៀប​នឹង​រយៈ​ពេលដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ ​

លោក​បាន​កត់​សម្គាល់​ថា ​​ការ​វិនិយោគ​របស់​ចិន ​រំពឹង​ថា​នឹង​បង្កើន​សមត្ថភាព​ផលិត​ដល់ ១២,៤២ លាន​តោន​​/​ឆ្នាំ ខណៈ​​តម្រូវការ​របស់​ប្រទេស​ថៃ​​មាន​ចំនួន ១៦ លាន​តោន។ លោក Kriengkrai ​បន្ត​ថា ការវិនិយោគទាំងនេះ​ស្របគ្នា​ទៅ​នឹង​​គោលនយោបាយរបស់ទីក្រុងប៉េកាំង ​ដើម្បី​កាត់បន្ថយការបំពុល​ក្នុងប្រទេសរបស់ខ្លួន និង​ជៀសវាង​របាំងពាណិជ្ជកម្ម ដែល​ប្រទេស​ផ្សេង​ៗ​ដាក់​លើ​ចិន​។ ​

លោក​បាន​ព្រមាន​ថា នៅ​ពេល​រោងចក្រ​ដែកថែប​​ចិន​សាងសង់ឡើង​ វា​នឹង​ប៉ះពាល់​ដល់​អ្នក​ផលិត​ក្នុង​ស្រុក​ ដោយ​បន្ថែម​ថា ​អត្រាលទ្ធភាព​​​​​ប្រើ​ប្រាស់​​​របស់​ឧស្សាហកម្ម​ដែកថែប​​ថៃ ​នឹង​​​ធ្លាក់​ចុះ​ថែម​ទៀត​។

ទោះបីជាមានការហូរចូលនៃការវិនិយោគរបស់ចិនក៏ដោយ លោក Kriengkrai បានធានាថា ក្រុមហ៊ុនផលិតរបស់ថៃមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់ប្រទេស។ លោក​​​បន្ថែម​ថា ក្រសួង​ឧស្សាហកម្ម​ គួរ​តែ​ដាក់​ចេញ​បទប្បញ្ញត្តិ​ ដើម្បី​គ្រប់គ្រង​ការ​បង្កើត​រោងចក្រ​ដែកថែប​​នៅ​ប្រទេស​ថៃ។

ជាមួយ​គ្នា​នោះ​ មន្រ្តី​ដដែល​បាន​​លើកឡើងពីការព្រួយបារម្ភ អំពីការនាំចូលដែកថែប​សម្រាប់​ការ​សាងសង់​ ដែលមិនស្របតាមស្តង់ដារឧស្សាហកម្មរបស់ថៃ ដែលអាចបង្កហានិភ័យសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ លោក​បាន​អំពាវនាវ​​ឱ្យ​មាន​ការ​ដាក់​ចេញ​នូវ​ស្តង់ដារ​ឧស្សាហកម្ម​តឹងរ៉ឹង​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក​​ Kriengkrai បាន​គូស​បញ្ជាក់​ថា​៖ «​ការ​នាំ​ចូល​ដែកថែប​សម្រាប់​ការ​សាង​សង់កំពុង​កើនឡើង ជាពិសេស​ពី​ប្រទេស​ចិន​»​។ នៅឆ្នាំ ២០២៣ ថៃបាននាំចូលដែកថែប​បម្រើ​ការ​សាងសង់ចំនួន ៤២៦ ៣៤០ តោន​ ក្នុង​តម្លៃ​សរុប​ ២១ ប៊ីលាន​បាត​ ដោយ​ ៩២ ភាគរយ​ ត្រូវ​បាន​នាំ​ចូល​ពី​ចិន​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម