Connect with us

សេដ្ឋកិច្ច

អ្នកសៀមរាបច្នៃដីឥដ្ឋធ្វើសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ជាង១ពាន់មុខសម្រាប់ភ្ញៀវទេសចរ និងនាំចេញ

បានផុស

នៅ

ម្ចាស់សិប្បកម្មកែច្នៃដីឥដ្ឋមួយកន្លែងដែលស្ថិតនៅខេត្តសៀមរាបមួយ អាចផលិតបានសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ជាង ១០០០មុខ ចេញពីមូលដ្ឋានវប្បធម៌ខ្មែរ និងស្របតាមតម្រូវការនៃការប្រើប្រាស់របស់ប្រជាជនខ្មែរ នាពេលបច្ចុប្បន្ន​ ជាពិសេសក៏បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តរជាតិនានាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ឈន់ គឹមឡែន អ្នកគ្រប់គ្រងហាង នៃសិប្បកម្មខ្មែរសេរ៉ាម៉ិច ខេត្តសៀមរាប បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មកែច្នៃដីឥដ្ឋ នេះ បានចាប់ផ្ដើមដំបូងតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ ​សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្ម កំពុងតែបានផលិតដីឥដ្ឋចេញជាសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ប្រមាណជាង ១០០០មុខ ដើម្បីដាក់ក្នុងទីផ្សារក្នុងស្រុក និងបាននាំចេញទៅកាន់ប្រទេសមួយចំនួននៅលើសកលលោកផងដែរ។

អ្នកនាង ឈន់ គឹមឡែន បន្ថែមទៀតថា សិប្បកម្មខ្មែរសេរ៉ាម៉ិច នាពេលបច្ចុប្បន្ននេះ អាចដំណើរការទៅបានក៏ដោយសារតែការគាំទ្រពីសំណាក់ប្រជាជនខ្មែរ និងភ្ញៀវទេសចរបរទេស ដែលបានមកទស្សនាក្រុងសៀមរាប​ និងបានចូលមកទិញសម្ភារៈដែលធ្វើឡើងពីដីឥដ្ឋទាំងនេះ នៅពេលដែលពួកគាត់ត្រឡប់ទៅកាន់ប្រទេសគាត់វិញ។

បើតាមអ្នកនាង គឹមឡែន សិប្បកម្មខ្មែរសេរ៉ាម៉ិច មិនត្រឹមតែជាសិប្បកម្មផលិតសម្ភារៈចេញពីដីឥដ្ឋនោះទេ តែក៏ជាកន្លែងកម្សាន្ត ដែលបើកឱកាសដល់សាធារណជនខ្មែរ និងភ្ញៀវទេសចរបរទេសមកពីគ្រប់ទិសទីអាចចូលទស្សនា និងសាកល្បងសូនរូប ស្វែងយល់ពីមូលដ្ឋាននៃដំណើរការផលិតរបស់សិប្បកម្មទាក់ទងនឹង កុលាលភាជន៍របស់ខ្មែរសម័យបុរាណទៀតផង។

អ្នកនាងបានបន្ថែមទៀតថា សម្រាប់សម្ភារៈ ដែលបានផលិតចេញជារូបរាង នៅក្នុងសិប្បកម្មទាំងមូល មានដូចជា៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះទូទៅ និងវត្ថុអនុស្សាវរីយ៍ ដែលសម្រាប់តាំងបង្ហាញនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងហាងកាហ្វេផ្សេងៗ ដែលសរុបជារួមមានប្រមាណជាង ១០០០មុខ។

អ្វីដែលកាន់តែពិសេសនោះ អ្នកនាង ឈន់ គឹមឡែន បានបញ្ជាក់ទៀតថា សិប្បកម្មខ្មែរសេរ៉ាម៉ិច មិនត្រឹមតែអាចផលិតបានសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ សម្រាប់ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជាតែមួយនោះទេ ប៉ុន្ដែកន្លងមក ផលិតផលទាំងនេះ ក៏ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប មានដូចជា៖ ប្រទេសអង់គ្លេស បារាំង ស្វីស និងអាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀតក្នុងទ្វីបអាស៊ី រួមមាន៖ ប្រទេសថៃ វៀមណាម និងសាំងហ្គាពួរ ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម