សេដ្ឋកិច្ច
ក្រុមហ៊ុនចិនមកពីខេត្ត Jiangsu ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនដឹកនាំដោយលោក Jiang Xin អគ្គនាយករងទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃ ខេត្តJiangsu ប្រទេសចិន។
លោក ជា វុទ្ធី បានកត់សម្គាល់ពី គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sihanoukville Special Economic Zone Co., Ltd. ដែលជាក្រុមហ៊ុនសហប្រតិបត្តិការរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd. (CIIDG) និងក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Cooperation Investment Co., Ltd. លើផ្ទៃដីទំហំ ១.១១៣ ហិកតា នៅខេត្ដព្រះសីហនុដែលទទួលគោលការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាំង២០០៨។
បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះជិតនឹងបញ្ចប់ដំណាក់កាលទី១។ ជារួមតំបន់សេដ្ឋកិច្ចពិសេសនេះ បានស្រូបទាញការវិនិយោគមកពីខេត្ត Jiangsu។
លោក Jiang Xin ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាស វិនិយោគនៅកម្ពុជា, ព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងវិស័យសេដ្ឋកិច្ច និងព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុដែលជាការចូលរួមវិនិយោគរបស់វិនិយោគិនមកពីខេត្តJiangsu។ គណៈប្រតិភូក៏បានធ្វើការកត់សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គោលបំណងចម្បងនៃការជួបពិភាក្សានាពេលនេះគឺដើម្បី ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងខេត្ត Jiangsu ប្រទេសចិន សំដៅជំរុញការវិនិយោគ និងពាណិជ្ជកម្ម។
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាមានទំហំទឹកប្រាក់ ១,៣៨ ពាន់លានដុល្លារ ស្មើនឹង ៤២,៦% នៃការវិនិយោគសរុប៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ