ព័ត៌មានអន្ដរជាតិ
អ្នកជំនួញវៀតណាមត្អូញត្អែរពីការកើនឡើងនៃតម្លៃដឹកជញ្ជូន
ក្រុមអ្នកជំនួញរបស់វៀតណាម បានត្អូញត្អែរថា ថ្លៃដឹកជញ្ជូនតាមផ្លូវសំខាន់ៗពីវៀតណាមទៅកាន់សហភាពអឺរ៉ុប និងអាមេរិកបានកើនឡើងយ៉ាងខ្លាំង ដោយកាត់បន្ថយប្រាក់ចំណេញរបស់អ្នកនាំចេញ ដោយសារពួកគេត្រូវប្រាក់ចំណាយរាប់ពាន់ដុល្លារបន្ថែមពីលើតម្លៃដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ តម្លៃដឹកជញ្ជូនបានកើនឡើងយ៉ាងខ្លាំង ដោយមួយកុងតឺន័រទៅកាន់ទ្វីបអឺរ៉ុបមានតម្លៃរហូតដល់ ៤ ០០០-៥ ០០០ ដុល្លារអាមេរិក ដែលច្រើនជាងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូចគ្នានេះដែរ ថ្លៃដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់ ៦ ០០០-៧ ០០០ ដុល្លារ សម្រាប់មួយកុងតឺន័រ។
ចំណែកឯថ្លៃដឹកជញ្ជូនក្នុងមួយកុងតឺន័រទៅកាន់គោលដៅជិតៗ រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍ក៏បានកើនឡើងពី ១ ០០០-២ ០០០ ដុល្លារ បន្ថែមទៀត។
ជាមួយនឹងការចំណាយលើការដឹកជញ្ជូនកើនឡើង អ្នកនាំចេញបានលើកឡើងពីការព្រួយបារម្ភអំពីការធ្លាក់ចុះនៃប្រាក់ចំណេញ និងរបៀបដែលការណ៍នេះនឹងប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
ក្រុមអ្នកជំនួញនិយាយថា តម្រូវការខ្ពស់នៃកុងតឺន័រដឹកជញ្ជូនទីផ្សារចិន បង្កការខ្វះខាតនៃកុងតឺន័រ ហើយបញ្ហានេះត្រូវបានដោះស្រាយតាំងតែវិបត្តិកូវីដ១៩។ ភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញពិភពលោក ក៏ធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗ ដែលរួមចំណែកដល់ការឡើងថ្លៃនៃការដឹកជញ្ជូន។
អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម លោក Đặng Phúc Nguyên បាននិយាយថា កង្វះកុងតឺន័រ និងថ្លៃដឹកជញ្ជូនកើនឡើង បានជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មវៀតណាម ដែលមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាអតិថិជនធំៗរបស់ខ្លួន។
អ្នកជំនាញវៀតណាម បានលើកឡើងថា ជំនួញរបស់វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុនដឹកជញ្ជូនបរទេស ដែលធ្វើឱ្យពួកគេងាយរងគ្រោះយ៉ាងខ្លាំងពីការដំឡើងតម្លៃ អំឡុងពេលដែលការផ្គត់ផ្គង់នៅមានកម្រិត។
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់