Connect with us

សេដ្ឋកិច្ច

ខេត្តក្រចេះ រកចំណូលសួយសារពីធនធានរ៉ែ បានជាង $៧ លាន

បានផុស

នៅ

លោក​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល បានឱ្យដឹងថា ខេត្តក្រចេះរកចំណូលសួយ​សារ​ពីវិស័យរ៉ែបានចំនួនជាង ៧ លានដុល្លា គិតចាប់ពីខែតុលា ឆ្នាំ ២០២៣ រហូតដល់ ខែកក្កដា ឆ្នាំ ២០២៤ និងបង្កើតការងារបានជិត ៣ ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពេលចុះបំពេញបេសកម្មត្រួតពិនិត្យអគ្គិសនី និងរ៉ែនៅឯខេត្តក្រចេះ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ លោក​ កែវ​ រតនៈ​ បញ្ជាក់ថា៖ «គ្រាន់តែធនធានរ៉ែមួយមុខ ចាប់ពីខែ​តុលា ឆ្នាំ ២០២៣ មកដល់ ៧ ខែ ឆ្នាំ ២០២៤ គឺមានជាង ៧ លានដុល្លារ បើនិយាយ​តែពីសួយ​​សារ នេះមិនទាន់គិតពីចំណូល​ពន្ធ​គយ ចំណូលពន្ធដារ និងអាករផ្សេងៗទៀតទេ»។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៧ ខេត្តក្រចេះ មានអគ្គិសនី​ប្រើ​ប្រាស់​ទូលំទូលាយ បន្ទាប់ពីរដ្ឋាភិបាលអភិវឌ្ឍបណ្ដាញជាតិ។ ហើយថា ការផ្គត់ផ្គង់អគ្គិសនីនៅ​ក្នុងខេត្ត​ក្រចេះ បាន​កើន​​ឡើងដល់ ៤៥ មេហ្គាវ៉ាត់ នៅឆ្នាំ ២០២៤ ប្រៀបធៀបនៅឆ្នាំ ២០១៤ មានត្រឹមតែ ៣ មេហ្គាវ៉ាត់។

លោក​ កែវ​ រតនៈ អះអាងថា៖ «កំណើនេះឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ប្រជាជនខេត្តក្រចេះ ទាំងឧស្សាហកម្ម កសិឧស្សាហកម្ម ហើយខ្ញុំទើបតែបានទៅច្រកព្រំដែន ដែលយើងបាន​ធ្វើ​បង្គោល​​ជាច្រើនឆ្នាំហើយជាមួយវៀតណាម»។

លោក​ កែវ​ រតនៈ​ បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺបន្តជំរុញកំណើន​នៃការ​នាំ​​ចេញ​ថ្ម​ទៅប្រទេស​វៀត​ណាម និងទីផ្សារពិភពលោក គ្រាប់ស្វាយចន្ទី ចេក ដំឡូង ដែលធ្វើ​ឱ្យ​ទំ​ហំ​នៃការនាំចេញវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែមានកំណើនគួរឱ្យកត់សម្គាល់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម