ព័ត៌មានជាតិ
សណ្ឋាគារ The Ritz-Carlton លំដាប់ពិភពលោកនឹងមានវត្តមាននៅប្រទេសកម្ពុជា
ដោយសំឡឹងឃើញនូវសក្តានុពលនៃការមកដល់ភ្ញៀវទេចរអន្តរជាតិ និងតម្រូវការនៃសណ្ឋាគារលំដាប់អន្តរជាតិនាពេលអនាគត ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបអន្តរជាតិ ដែលជាក្រុមហ៊ុនអាជីវកម្មចម្រុះម្រះឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Marriott International បានសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការនាំយកនូវយីហោសណ្ឋាគារលំដាប់ពិភពលោក The Ritz-Carlton មកកាន់រាជធានីភ្នំពេញដោយដាក់ឈ្មោះថា « The Ritz-Carlton Phnom Penh»។

ការប្រកាសភាពជាដៃគូរវាងក្រុមហ៊ុនលំដាប់អន្តរជាតិទាំងពីរត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
លោកឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រប អន្តរជាតិ មានបានមានប្រសាសន៍ថាការសម្រេចបាននូវកិច្ចព្រមព្រៀងនេះគឺជាលទ្ធផលការងារយ៉ាងសកម្មរយៈពេល ៦ ខែ ដើម្បីកំណត់ទីតាំងយុទ្ធសាស្រ្តនៃការអភិវឌ្ឍរបស់យើង។

លោកបានគូសបញ្ជាក់ថា៖«ការជ្រើសរើសដៃគូជាមួយ The Ritz-Carlton បានឆ្លុះបញ្ចាំងពីមហិច្ឆកាលើឧត្តមភាព និងស្របតាមចក្ខុវិស័យនៃការផ្លាស់ប្តូរតាម រយៈការបង្កើតស្នាដៃថ្មីៗ។ កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដំបូងដ៏សំខាន់នៃសករាជថ្មីលើវិស័យបដិសណ្ឋារកិច្ចកម្ពុជា»។
ជាមួយគ្នានេះដែរអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានមានប្រាសន៍ថា ការចុះកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃការអភិវឌ្ឍវិស័យសណ្ឋាគារនៅកម្ពុជា។

លោកបានថ្លែងថា៖«យើងមានក្តីរីករាយយ៉ាងខ្លាំងក្នុងការប្រកាសអំពីការបើកដំណើរការ The Ritz-Carlton Phnom Penh ដែលជាគម្រោងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យដែលតំណាងឱ្យចក្ខុវិស័យរបស់យើងក្នុងការស្វែងរកឱកាសថ្មីៗ និងបង្កើនស្តង់ដាក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។ ការអភិវឌ្ឍដ៏ល្អឥតខ្ចោះនេះ មិនត្រឹមតែលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនិងអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធដ៏ប្រណីតមិនគួរឱ្យជឿដល់អភិថិជនផងដែរ។ យើងប្តេជ្ញាក្នុងការផ្តល់នូវភាពល្អឥតខ្ចោះលើគ្រប់វិស័យ ដោយធានាថា The Ritz-Carlton Phnom Penh នឹងក្លាយជានិមិត្តសញ្ញាដ៏មានភាពលេចធ្លោនៅក្នុងតំបន់»។

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបើយោងតាមក្រសួងទេសចរណ៍។ ក្នុងនោះ ភ្ញៀវទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ បន្ទាប់មកគឺវៀតណាម ចិន ៣៨៩ ៣៦០ នាក់ កើន ឡាវ និង កូរ៉េ ៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ