សេដ្ឋកិច្ច
ជប៉ុន៖ កម្ពុជាមានកាលានុវត្តភាព និងសក្ដានុពលវិនិយោគ
លោកស្រី ម៉ារីសា ហារុតា (Marisa Haruta) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដែលផុតអាណត្តិការងារ បានឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំដែលលោកស្រី បំពេញការងារនៅកម្ពុជា លោកស្រីបានសង្កេតឃើញកាលានុវត្តភាព និងសក្តានុពលធំធេងនៅកម្ពុជា ដែលក្រុមហ៊ុនជប៉ុនមួយចំនួនមិនទាន់បានដឹងនៅឡើយ។

លោកស្រី ម៉ារីសា ហារុតា លើកឡើងនៅក្នុងជំនូបពិភាក្សាការងារជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ជប៉ុនមានទំនាក់ទំនងដ៏រឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងប្រជាជន។ ជប៉ុនគឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ចម្បងមួយរបស់កម្ពុជា។ ហើយថា ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣ កន្លងទៅ។

អ្នកឧកញ៉ា ក៏បានលើកឡើងអំពីចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់។
កម្ពុជា គឺជាគោលដៅវិនិយោគដ៏គួរទាក់ទាញ និងមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក ដោយមានក្របខណ្ឌកិច្ចព្រមព្រៀងសេរីតំបន់និងទ្វេភាគីជាមួយប្រទេសជាច្រើន។
អ្នកឧកញ៉ា ជំរុញអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន សហការរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងទាញយកប្រយោជន៍អតិបរមាពីក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងទ្វេភាគីកម្ពុជា-ជប៉ុន។

លោកស្រី ម៉ារីសា ហារុតាបានលើកឡើងអំពីកិច្ចសហប្រតិបត្តិល្អរវាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងសភាពាណិជ្ជកម្មកម្ពុជា ជាពិសេស ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគរួមគ្នាជាច្រើនលើកច្រើនសារ។
លោកស្រីបានគូសបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំដែលលោកស្រី បំពេញការងារនៅកម្ពុជា លោកស្រីបានសង្កេតឃើញកាលានុវត្តភាព និងសក្តានុពលធំធេងនៅកម្ពុជា ដែលក្រុមហ៊ុនជប៉ុនមួយចំនួនមិនទាន់បានដឹងនៅឡើយ។
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានសហការផលិតជាវីដេអូជាច្រើនដើម្បីផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់វិនិយោគិនជប៉ុន។
លោកស្រីបានថ្លែងអំណរគុណ សភាពាណិជ្ជកម្មកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ដែលតែងចូលរួមគាំទ្រ និងសហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលធ្វើឲ្យបេសកកម្មរបស់លោកស្រីទទួលបានជោគជ័យនិងលទ្ធផលជាផ្លែផ្កា។
ក្នុងឱកាសនៃជំនួបពិភាក្សាការងារនិងជម្រាបលា នាពេលនេះ លោកស្រី បានណែនាំឲ្យស្គាល់ប្រធានថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា គឺលោក វ៉ាកាបាយ៉ាស៊ិ កូហី (Wakabayashi Kohei) ដែលនឹងបំពេញភារកិច្ចបន្តពីលោកស្រី។
លោក វ៉ាកាបាយ៉ាស៊ិ កូហី បង្ហាញនូវសេចក្តីសោមនស្សរីករាយ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជា៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?