Connect with us

ព័ត៌មានអន្ដរជាតិ

ថៃសម្លឹង​បង្កើន​ការទាក់ទាញ​វិនិយោគិន​ ឱ្យ​បោះ​ទុន​នៅ​ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត

បានផុស

នៅ

រដ្ឋាភិបាលថៃ កំពុងរៀបចំសំណុំឯកសិទ្ធិទទួល​ប្រយោជន៍​ថ្មី រួមទាំងការលើកលែងពន្ធសាជីវកម្មរយៈពេល ១៥ ឆ្នាំ ដើម្បីទាក់ទាញអ្នកវិនិយោគ​ក្នុងឧស្សាហកម្មគោលដៅ​បន្ថែម​ទៀត​ ឱ្យ​ដាក់​ទុន​វិនិយោគ​នៅ​ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​ (VNA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា លោកនឹងជួបប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ EEC នា​ពេលឆាប់ៗនេះ ដើម្បីអនុម័តកញ្ចប់ឯកសិទ្ធិថ្មី​ មុនពេលបញ្ជូនវាទៅគណៈរដ្ឋមន្ត្រីសម្រាប់ការអនុម័ត។ លោក​កត់សម្គាល់ថា ក្រុមប្រឹក្សាភិបាល ក៏នឹងពិចារណាលើ​ការ​អនុម័តការវិនិយោគបន្ថែមទៀត ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ EEC ផង​ដែរ​។

បើ​តាម​ប្រភពពីការិយាល័យ EEC ​កញ្ចប់នេះនឹងគ្របដណ្តប់លើឯកសិទ្ធិពន្ធ និង​ក្រៅ​ពន្ធ ដូចជាមានសិទ្ធិទទួលបានការលើកលែងពន្ធសាជីវកម្មរយៈពេល ១-១៥ ឆ្នាំ​ ដោយផ្អែកលើលក្ខខណ្ឌនៃការវិនិយោគ។ ក្រុមហ៊ុនដែលគ្មាន​សិទ្ធិទទួលបានការលើកលែងនេះ នៅតែអាចទទួលបានការកាត់ពន្ធសាជីវកម្មចំនួន ៥០ ភាគរយ​ សម្រាប់រយៈពេល ១-១០ ឆ្នាំ ប្រសិនបើពួកគេបានវិនិយោគនៅក្នុងតំបន់ EEC ។

ក្រុមហ៊ុនដែលមានសិទ្ធិទទួលបានការលើកលែងពន្ធសាជីវកម្មក្នុងរយៈពេលមិនលើសពី ៨ ឆ្នាំ អាចទទួលបានការកាត់ពន្ធក្នុងរយៈពេលពី ១-៥ ឆ្នាំ នៅពេល​រយៈពេលលើកលែងផុតកំណត់។ ​លើសពីនេះ នៅពេល​រយៈពេលលើកលែងត្រូវបានបញ្ចប់ ​វិនិយោគិន​អាច​បូកសរុប​ការ​​ខាតបង់​រហូតដល់ ៥ ឆ្នាំ ដើម្បីស្វែងរកការកាត់ពន្ធ​ផងដែរ​។

គួរ​គូស​បញ្ជាក់​ថា​ ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឬ​​តំបន់អភិវឌ្ឍន៍ពិសេសភាគខាងកើត គឺជាតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តចំនួន៣​នៅភាគខាងកើតប្រទេសថៃ។ តំបន់​នេះ​មាន​គោលបំណង​អភិវឌ្ឍ​តំបន់​មាត់សមុទ្រ​ភាគ​ខាងកើត ដើម្បី​ជំរុញ​កំណើន​ឧស្សាហកម្ម និង​ធ្វើ​វិមជ្ឈការ​សេដ្ឋកិច្ច និង​កំណើន​ប្រជាជន។

កន្លង​មក​ រដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​គម្រោង​ផ្សេង​ៗ​ដើម្បី​ទាក់​ទាញ​វិនិយោគិន​លើ​ឧស្សាហកម្ម​គោលដៅ​។ ​ចន្លោះ​ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤​ ការិយាល័យ EEC បានជោគជ័យ​ក្នុង​ការ​អញ្ជើញវិនិយោគិនចំនួន ១០៩​ ក្រុម​ ឱ្យ​មកបណ្តាក់ទុនក្នុងឧស្សាហកម្មគោលដៅចំនួន ៥ រួមមាន ឱសថ និង​សុខាភិបាល​ ឌីជីថល យានយន្តទំនើប សេដ្ឋកិច្ចជីវជារង្វង់ និងបៃតង (BCG) រួមជាមួយនឹងអាកាសចរណ៍ និងភស្តុភារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥៨ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម