ព័ត៌មានជាតិ
កម្ពុជា-អូស្រ្តាលីសហការគ្នាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាលនៅក្នុងវិស័យ SMEs
ជាកិច្ចខិតខំប្រឹងប្រែងក្នុងការជម្រុញនូវឧត្តមភាពនៃវិស័យកម្មន្តសាល ឧស្សាហកម្មប្រតីគមន៍ និង ការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានរួមសហការគ្នាក្នុងការចូលរួមលើកកម្ពស់វិស័យឱ្យកាន់តែមានភាពប្រកួតប្រជែង។

កាលពីថ្ងៃទី១៤ខែសីហាម្សិលមិញនេះ ជាមួយកិច្ចសហកានេះត្រូវបានធ្វើឡើងតាមរយៈ កម្មវិធី CAPRED បានរៀបចំសិក្ខាសាលាស្តីពី “ភាពប្រកួតប្រជែងវិស័យកម្មន្តសាល ឧស្សាហកម្មប្រតីគមន៍ និង ការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកម្មន្តសាល របស់កម្ពុជា។
ឧស្សាហកម្មផ្នែកកម្មន្តសាលមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា ប៉ុន្តែវិស័យនេះត្រូវបានមើល ឃើញថានៅបន្តពឹងផ្អែកខ្លាំងលើការនាំចូលវត្ថុធាតុដើម ដែលទាមទារការអភិវឌ្ឍបន្ថែម ដើម្បីបង្កើនភាពប្រកួតប្រជែងជា សាកល។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិង កំពុងប្រើប្រាស់លទ្ធភាពរបស់ខ្លួន រួមនឹងជំនាញរបស់កម្មវិធី CAPRED ដើម្បីរៀបចំបង្កើតឧបករណ៍ អភិវឌ្ឍ គោលនយោបាយ និងកម្មវិធីដែលមានប្រសិទ្ធភាព ចាំបាច់សម្រាប់ការធ្វើពិពិធកម្មវិស័យកម្មន្តសាល ជំរុញខ្សែច្រវាក់ ផ្គត់ផ្គង់ក្នុងស្រុក និងលើកកម្ពស់ការធ្វើសមាហរណកម្មសហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់តម្លៃសាកល។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី MISTI បានលើកឡើងថា វិស័យកម្មន្តសាលរបស់កម្ពុជាមានសក្តានុពលធំធេង សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
លោកថា៖«សិក្ខាសាលានេះមានគោលបំណងប្រែក្លាយចំណេះដឹង និងជំនាញ ទៅជាយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ក្នុងគោលដៅលើកកម្ពស់វិស័យកម្មន្តសាលកម្ពុជាឱ្យឈានឆ្ពោះទៅ ដំណាក់កាលថ្មីនៃការអភិវឌ្ឍ»។
លោក អនជ្រើស សាប្រាក ការជាវីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានមានប្រសាសន៍ថាប្រទេសអូស្ត្រាលីប្តេជ្ញា ចិត្តគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មរបស់កម្ពុជា។ លោកបានថ្លែងបន្តទៀតថា៖«តាមរយៈការពង្រឹងភាពប្រកួតប្រជែងវិស័យកម្មន្តសាល យើងកំពុងបង្កើតឱកាសសម្រាប់អាជីវកម្មក្នុងស្រុកនានាឱ្យរីកចម្រើន និងសម្រាប់វិបុលភាពរបស់ប្រជាជនកម្ពុជា»។

គិតរហូតមកដល់បច្ចុប្បន្ន កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៤៤.៥៥០ មូលដ្ឋាន ដែលបានចុះបញ្ជីជាផ្លូវការ។ ជាមួយគ្នានេះដែរ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប និងបានផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា