Connect with us

សេដ្ឋកិច្ច

ពលករកម្ពុជានៅកូរ៉េ ដាក់ផែនការបង្កើត​សិប្បកម្មកែច្នៃនំបញ្ចុកកំប៉ុងលក់នៅទីផ្សារក្នុងស្រុក និងនាំចេញ

បានផុស

នៅ

បច្ចុប្បន្នកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បួង លោក ព្រីង ឆេង ដែលមានអាយុ៤៣ឆ្នាំបានធ្វើការកែច្នៃនូវផលិតផលនំបញ្ចុកកំប៉ុងរបស់ខ្មែរដែលមានបីរសជាតិបានដាក់ផែនការបង្កើតសិប្បកម្មកែច្នៃចំណីអាហារផ្ទាល់ខ្លួនមួយនៅពេលដែលលោកនិងភរិយាត្រឡប់ប្រទេសកូរ៉េវិញដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនខ្មែរ និងបរទេស កាន់ស្គាល់ពីចំណីអាហារ​របស់ជនជាតិខ្មែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ លោក ព្រីង ឆេង បានបញ្ជាក់ថា សម្រាប់គោលដៅទៅថ្ងៃខាងមុខ រូបលោក និងភរិយា ចង់បង្កើតសិប្បកម្មផ្ទាល់ខ្លួនមួយ ដើម្បីផលិត និងកែច្នៃចំណីអាហាររប​ស់ខ្មែរ សម្រាប់ដាក់លក់នៅក្នុងប្រទេសកម្ពុជា និងនាំចេញទៅក្រៅប្រទេស តាមដែលអាចធ្វើទៅបាន។

លោក បន្តថា ដោយសារតែមួយរយៈចុងក្រោយនេះ មានអតិថិជន ពិសេសជនជាតិខ្មែរគ្នាឯងនៅក្រៅប្រទេស ពិសេសនៅប្រទេសកូរ៉េដែលលោករស់នៅផ្ទាល់ បាននាំគ្នាគាំទ្រស្នាដៃនំបញ្ចុកកំប៉ុងនេះ យ៉ាងច្រើនកុះករ ដែលធ្វើឱ្យ លោក ព្រីង ឆេង បានពិភាក្សាគ្នាជាមួយភរិយា ចង់បង្កើតសិប្បកម្មកែច្នៃចំណីអាហារ នៅក្នុងប្រទេសកម្ពុជា នៅពេលដែលពួកគាត់ត្រឡប់មកមាតុភូមិកំណើតវិញ។

ធ្លាប់ជាអតីតគ្រូបង្រៀនអនុវិទ្យាល័យមួយ នៅក្នុងរាជធានីភ្នំពេញ លោក ព្រីង ឆេង បានមើលឃើញ និងមានទស្សនវិស័យ ក្រោយពីលោកបានសម្រេចចិត្តមកធ្វើការប្រទេសកូរ៉េ ពោលអ្វីដែលមិនអាចបំភ្លេចបាននោះគឺ ម្ហូបអាហាររបស់ខ្មែរ ដូចជា៖ នំបញ្ចុកសម្លប្រហើរ នំបញ្ចុកសម្លការី និងសម្លណាំយ៉ា ទើប​គាត់គិតថាថ្ងៃណាមួយ ប្រសិនគាត់បានកែច្នៃចំណីអាហារទាំងនេះ ជាប្រភេទកំប៉ុង វានឹងធ្វើឱ្យអាហារទាំងនេះ កាន់តែងាយស្រួលដាក់តាមខ្លួន និងធ្វើឱ្យបរទេសកាន់តែស្គាល់ចំណីអាហាររបស់ខ្មែរ ផងដែរ។

លោក ព្រីង ឆេង បានបញ្ជាក់ទៀតថា នៅពេលដែលលោក និងភរិយា ត្រឡប់មកកាន់មាតុភូមិវិញ អ្វីដែលលោកនឹងត្រូវធ្វើមុនគេនោះគឺ ការកែច្នៃចំណីអាហារដែលមានស្ដង់ដាមួយ មិនថាតែនំបញ្ចុកកំប៉ុង នោះទេ ប៉ុន្តែលោកក៏មានគំនិតចង់កែច្នៃនំខ្មែរឱ្យបានច្រើនមុខ ធ្វើយ៉ាងណាអាចរក្សាទុកបានយូរ សម្រាប់ប្រជាជនខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក បានស្គាល់ និងភ្លក្សរសជាតិ ចំណីអាហាររបស់ជនជាតិខ្មែរ ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥២ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម