Connect with us

ព័ត៌មានអន្ដរជាតិ

អតិផរណា​អាមេរិក​ធ្លាក់​ចុះ​នៅ​ខែ​កក្កដា​ បង្កើនលទ្ធភាព​​កាត់​អត្រាការប្រាក់​ពី​​ធនាគារ​កណ្ដាល​

បានផុស

នៅ

អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​ បាន​ធ្លាក់​ចុះ​ដល់​កម្រិតទាបបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ​ កាល​ពី​ខែ​កក្កដា ​ក្នុង​​សញ្ញាចុងក្រោយបង្អស់ដែល​បង្ហាញ​ថា​ ការ​កើន​ឡើង​តម្លៃ​ខ្ពស់​បាន​​ធូរ​ស្រាល​ ហើយ​ធនាគារ​កណ្ដាល​នឹង​កាត់​បន្ថយ​អត្រាការ​ប្រាក់​នៅ​ខែ​ក​ញ្ញា​ខាង​មុខ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍កាលពីថ្ងៃពុធ​របស់​ក្រសួងការងារ​អាមេរិក​ បាន​បង្ហាញ​ថា​ ​សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ ​បានកើនឡើង ២,៩ ភាគរយ​ ដោយវា​​ធ្លាក់​ចុះ​ពី​ ៣ ភាគរយ​ នៅ​ខែ​មិថុនា​ ​និង​ជា​កំណើន​តិចតួចបំផុត រាប់​ចាប់តាំងពីខែមីនា ឆ្នាំ ២០២១។ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូល ដែលមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល បានកើនឡើង ៣,២ ភាគរយ​ ​បើធៀបនឹង ៣,៣ ភាគរយ​ ក្នុងខែមិថុនា។

រដ្ឋាភិបាល​អាមេរិក​និយាយ​ថា​ ​ភាគច្រើន​នៃ​អតិផរណា​ប្រចាំ​ខែកក្កដា បណ្ដាល​មក​ពី​​តម្លៃជួលផ្ទះ​ខ្ពស់ និងតម្លៃ​​ចំណាយ​ក្នុង​ផ្ទះ​ផ្សេងៗ​ទៀត ដែល​នេះ​ជា​និន្នាការ​បង្ហាញ​ពី​ភាពធូរស្រាល។ ជាលទ្ធផល ​តម្លៃ​ចំណាយ​ក្នុង​ផ្ទះ​ ទំនង​កើនឡើង​តិច​ៗ​ក្នុងរយៈ​ពេល​ប៉ុន្មានខែខាងមុខនេះ ដែលវា​នឹង​រួមចំណែក​ដល់​ការ​ធ្លាក់​ចុះនៃ​អតិផរណា​។

ក្នុងខែកក្កដា តម្លៃគ្រឿងទេស បានកើនឡើងត្រឹមតែ ០,១ ភាគរយប៉ុណ្ណោះ ​និង​ខ្ពស់​ជាង​ ១,១ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដែល​នេះ​ជា​ល្បឿន​យឺត​បំផុត​ជាង​ឆ្នាំ​មុន​ៗ។ ​យ៉ាង​ណា​មិញ​ ពលរដ្ឋ​អាមេរិកជាច្រើននៅតែជួបបញ្ហាជាមួយនឹងតម្លៃម្ហូបអាហារ ដែល​មាន​អត្រា​ ២១ ភាគរយខ្ពស់ជាង​អត្រា​កាល​ពី​ ៣ ឆ្នាំមុន​ ទោះពី​ប្រាក់​ឈ្នួល​ជាមធ្យម​បាន​កើន​ឡើង​​ក្ដី​។ ​តម្លៃ​សាំង​មិនផ្លាស់ប្តូរទេ​ពីខែមិថុនា ដល់ខែកក្កដា ​ប៉ុន្តែ​បានធ្លាក់ចុះ ២,២ ភាគរយ ​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​នៅ​ខែ​កក្កដា។

​សេដ្ឋវិទូ​និយាយ​ថា​ ​របាយការណ៍កាលពីថ្ងៃពុធបានបង្ហាញថា អតិផរណាកំពុងធ្លាក់ចុះជាលំដាប់ទៅជិតគោលដៅ២ភាគរយរបស់ធនាគារ​កណ្ដាល​ ​ទោះបីជាមិនលឿនពេកក៏ដោយ ដែលវាអាចបង្ហាញថា សេដ្ឋកិច្ចកំពុង​ចុះ​ខ្សោយ​ ចំពេល​ការ​ចំណាយ​របស់​ប្រជាជន​ខ្សោយ​។ នេះ​បង្កើន​លទ្ធភាព​កាន់តែ​ខ្ពស់​​ ដែល​ធនាគារ​កណ្ដាល​នឹង​កាត់​បន្ថយ​អត្រាការ​ប្រាក់ ដែល​បច្ចុប្បន្ន​មាន​អត្រា​ខ្ពស់​បំផុត​ជាង​ ២ ទសវត្សរ៍ ប្រមាណ​ចន្លោះ​ពី​ ៥,២៥-៥,៥ ភាគរយ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម