Connect with us

ព័ត៌មានជាតិ

កូរ៉េទទួលស្គាល់​អំពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃការទូទាត់ឌីជីថលនៅកម្ពុជា

បានផុស

នៅ

លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជាបានកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា ដោយកត់សម្គាល់ពីការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការស្កេនឃ្យូអរកូត ព្រមទាំងបញ្ជាក់ពីអាទិភាពក្នុងការជំរុញការវិនិយោគកូរ៉េឱ្យបានកាន់តែច្រើនថែមទៀតមកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលោកលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតធ្វើឡើងក្នុងជំនួបជាមយយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

លោក ផាក ​ បានលើកសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា ដោយកត់សម្គាល់ពីការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការស្កេនឃ្យូអរកូត ព្រមទាំងបញ្ជាក់ពីអាទិភាពក្នុងការជំរុញការវិនិយោគកូរ៉េឱ្យបានកាន់តែច្រើនថែមទៀតមកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ ឯកឧត្តមបន្ថែមថា កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា ដែល

លោកបានថ្លែងថា៖«ក្នុងនោះជាង ៤០% នៃទុនសរុបរបស់កូរ៉េ ត្រូវបានវិនិយោគក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ»។ លោកក៏បានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា សាយប័រ ផងដែរ។

លោកស្រីបណ្ឌិតទេសាភិបាល ក៏បានថ្លែងលើកឡើងអំពីការផ្តល់កិច្ចសហប្រតិបត្តិការល្អពីភាគីកូរ៉េនាពេលកន្លងមក ដូចជាការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។

​លោកស្រីបណ្ឌិត ជា សិរីលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) លើកិច្ចការពារប្រាក់បញ្ញើ និងដំណោះស្រាយសម្រាប់ធនាគារផងដែរ។

ជារួម លោកជំទាវទេសាភិបាល និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលភាគីសម្រេចបាន និងប្តេជ្ញាបន្តចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែជិតស្និទ្ធថែមទៀត។

កាលពីថ្ងៃទី១៦ខែឧសភា ​ ធនាគារជាតិនៃកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុរបស់កូរ៉េចំនួន​ ន​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីចំនួន ៣ ដាច់ដោយឡែកពីគ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” នៅក្នុងរបៀបវារៈនៃវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តិទៅ​នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ អនុស្សរណៈទី១ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.) ទី២ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)។

ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ ខេ​អេ​ច ឃ្យូ​អរ​(KHQR)​ ​ថ្មីកាលពីដើមខែកក្កដាឆ្នាំ២០២២​សម្រាប់ធ្វើ​ការទូទាត់​ប្រាក់​តាម​ស្តង់ដារ​តែមួយ។​ រហូតមកដល់បច្ចុប្បន្ន​កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយប្រទេស​បីនៅក្នុងតំបន់រួមមានថៃ ឡាវ និងវៀត និងមានផែនការក្នុងការតភ្ជាប់ទៅកាន់បណ្តាប្រទេស៥ផ្សេងទៀតនាពេលដ៏ខ្លីខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម