Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហ៊ុនផលិតដែកថែប​ធំ​បំផុត​របស់​ពិភព​លោក​ ព្រមានពី​វិបត្តិឧស្សាហកម្ម​ដែកថែប​នៅ​ចិន​ ​

បានផុស

នៅ

ក្រុម​ហ៊ុនផលិតដែក​ថែប​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ China Baowu Steel Group Corp​ បាន​ព្រមាន​ថា ​ឧស្សាហកម្ម​ដែក​ថែប​​របស់​ប្រទេស​ចិន​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ​ ​ដែល​អាច​នឹងបន្ត​​ធ្លាក់​ចុះ​ដល់​ចំណុចអាក្រក់​ជាង​​​វិបត្តិក្នុង​​ឆ្នាំ​ ២០០៨ និង​ ២០១៥ ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg កាល​ពី​ថ្ងៃ​ពុធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​លើក​ឡើ​ង​ថា​វា​អាច​​រាល​ដាល​ប៉ះ​ពាល់​ដល់​ពិភព​លោក​ខាង​ក្រៅ​ ប្រធានក្រុមហ៊ុន ​China Baowu Steel Group Corp​ លោក ហ៊ូ វ៉ាងមីង (Hu Wangming) បាន​ព្រមានក្នុង​កិច្ច​ប្រជុំ​បុគ្គលិក​ពាក់​កណ្ដាល​ឆ្នាំ​​ ថា​ វិបត្តិ​ឧស្សាហកម្ម​ដែក​ថែប​​​ចិន​បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរខ្លាំង​​ និង​អូស​បន្លាយ​​យូរ​ ជាង​ការ​រំពឹង​ទុក​។

ក្រុម​ហ៊ុន​ Baowu មិន​បាន​បញ្ជាក់​ថា​ ការ​ធ្លាក់​ចុះ​នៃ​ឧស្សាហកម្ម​ដែក​ថែប​បណ្ដាល​មក​ពី​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ​ ប៉ុន្តែ​វា​កើត​ឡើង​ខណៈ​វិបត្តិ​អចលនទ្រព្យ​នៅ​ចិន​បន្ត​អូស​បន្លាយ​ ហើយ​សកម្មភាព​ផលិតកម្ម​តាម​រោង​ចក្រ​ក៏​​ទន់​ខ្សោយ​ ដែល​ធ្វើ​ឱ្យ​​តម្រូវការ​ និង​តម្លៃ​ដែក​ថែប​ធ្លាក់​ចុះ​។

ការ​ព្រមាន​ពី​​ក្រុម​ហ៊ុន​ Baowu ដែល​រួម​ចំណែក​ទីផ្សារ​ដែកថែបពិភព​លោក​​ប្រមាណ​ ៧ នោះ​ កំពុង​បង្ក​ការ​ភ័យ​​ខ្លាច​សម្រាប់​ក្រុម​ហ៊ុន​​ប្រកួត​ប្រជែង​​ខាង​ក្រៅ​ស្រុកនានា​​ ទាំង​​នៅ​អាស៊ី​ អឺរ៉ុប​ និង​អាមេរិក​ខាង​ជើង​ ​ស្រប​ពេល​ដែល​វិបត្តិនៅ​ចិន​ ​​​​ធ្វើ​​ឱ្យ​ក្រុម​ហ៊ុន​ផលិតដែក​ថែបចិន​​ផ្សេង​ៗ​ ងាក​ទៅ​បង្កើន​ការ​នាំ​ចេញ​ផលិតផល​​​របស់​ខ្លួន​ ឬ​ធ្វើ​ពិពិធកម្ម​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​។

ការណ៍​នេះ​ហើយ​ ទើប​ជំរុញ​​ឱ្យ​ប្រទេស​ផ្សេង​ៗ​ ដូចជា​វៀតណាម ថៃ​ តួកគី ចេញ​វិធានការ​ពាណិជ្ជកម្ម​​ទប់​ទល់​នឹង​លំហូរ​ដែក​ថែប​ពី​ចិន​ ដើម្បី​ជួយ​ឧស្សាហកម្ម​ពាក់​ព័ន្ធ​ក្នុង​ស្រុក​ ​ខណៈ​មាន​ការ​ព្រមាន​ថា​ កំណើនកប់ពពក​​នៃ​ការ​នាំ​ចេញ​របស់​ចិនកំពុង​​បង្ក​ភាព​មិន​នឹងន​ដល់​ទីផ្សារ​ដែក​ថែប​សកល ​ជាមួយ​នឹង​​តម្លៃ​ទាប​ និង​ការ​​ផ្គត់​ផ្គង់លើស​តម្រូវការ​។ ​​ ​ការ​នាំ​ចេញ​ដែក​ថែប​របស់​ចិន ​​រំពឹង​ថា​នឹង​កើន​លើស​ ១០០ លាន​តោន​ នៅ​ឆ្នាំ ២០២៤​ ដែល​ជា​បរិមាណ​ខ្ពស់​បំផុត​រាប់​តាំង​ពី​ឆ្នាំ​ ២០១៦​។ ​

គួរ​រំឭក​ថា​ ឧស្សាហកម្មដែករបស់​ចិន បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរក្នុងអំឡុង​វិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ និង ២០០៩ ហើយម្តងទៀត​ គឺ​នៅ​ក្នុងឆ្នាំ ២០១៥​ និង ២០១៦​។ ​ការ​ព្រមានពី​វិបត្តិនៅ​ចិន​​របស់​ក្រុម​ហ៊ុន​​ Baowu ​ធ្វើ​ឡើង​​ក្រោយ​ក្រុម​ហ៊ុន​ផលិត​ដែក​ថែប​យក្ស​របស់​អាល្លឺម៉ង់​ Thyssenkrupp AG បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​ និង​ការ​បញ្ជា​ទិញ​ថ្មី​ ក្នុង​ត្រីមាស​ទី​២​ ហើយ​បញ្ហា​នេះ​​រំពឹង​ថា​នឹង​​អូស​បន្លាយបន្ត​​ទៀត​។

បញ្ហា​ដដែល​ ក៏ផ្ទុះ​ឡើង​ក្រោយ​ក្រុម​ហ៊ុនផលិត​ដែក​ថែប​ទូទាំង​ពិភព​លោក​ ជា​ពិសេស​នៅ​អឺរ៉ុប​ ប្រកាស​ពី​ការ​បញ្ឈប់​​កម្មករ​ កាត់បន្ថយ​ផលិតកម្ម​ ​ដោយសារ​តែ​កម្សោយ​នៃ​​តម្រូវការ​​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​ ស្រប​ពេល​ដែល​មាន​សម្ពាធកាន់​តែ​ខ្លាំង​​​ពាក់​ព័ន្ធ​នឹង​កាតព្វ​កិច្ច​អាកាស​ធាតុ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Financial Post។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៨ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ១៩ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម